ព័ត៌មានជាតិ
ដេញចាប់ជនជាតិថៃ ៨នាក់ ប្រុងឆ្លងដែនទៅធ្វើការនៅកម្ពុជា ធ្វើឲ្យទាហានម្នាក់រងរបួសបាក់ដៃ
ជនជាតិថៃ ៨នាក់ ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួន ត្រូវបានកម្លាំងយោធាថៃ ក្នុងកងរយលេខ ១២ សហការជាមួយតម្រួតព្រំដែនលេខ ៤ ធ្វើការប្រដេញតាមរថយន្ត ដើម្បីឃាត់ខ្លួន រហូតប៉ះទង្គិចជាមួយរថយន្ត បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេងម្ខាង ខណៈដែលពួកគេកំពុងធ្វើដំណើតាមរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។

ការឃាត់ខ្លួនជនជាតិថៃទាំង ៨ នាក់ នេះ គឺបានធ្វើឡើង នៅវេលារំលងអធ្រាត្រ ឈានចូលយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅពេលដែលកម្លាំងសមត្ថកិច្ចថៃ កំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកអ៊ីស៊ុយស៊ុយ ឌុយមេក ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្រះកែវ ដែលកំពុងធ្វើដំណើរត្រង់ចំណុចណងយ៉ាកែវ ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ នៅពេលមានការសង្ស័យទើបកម្លាំងចាប់ផ្តើមដេញរហូត ដោយរថយន្តបើកគេចទាល់តែធ្លាក់ផ្លូវ និងធ្វើឲ្យប៉ះទង្គិចដល់មន្ត្រីយោធាម្នាក់ឲ្យរងរបួសធ្ងន់ផងដែរ (ដោយអ្នកបើកបររត់គេចខ្លួន)។



ក្រោយពីកម្លាំងចូលទៅពិនិត្យ គឺឃើញមានជនជាតិថៃចំនួន ៨ នាក់ ស្រី៤នាក់ ក្រោយពីកម្លាំងបានសាកសួររួចមក ជនជាតិថៃទាំងអស់ បានសារភាពថា ពួកគេទាំងអស់ គឺមកពីខេត្តស្រះកែវចំនួន ២ នាក់ ទីក្រុងបាងកក ចំនួន ១ នាក់ ខេត្តភិតប៊ូន ចំនួន ១ នាក់ ខេត្តកាំផែងភិត ចំនួន ២ នាក់ ខេត្តឡឺយ ចំនួន ១ នាក់ និងខេត្ត ឈៀងរ៉ា ចំនួន ១ នាក់ ដោយមានបំណងឆ្លងដែនទៅធ្វើការក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថាបានប្រាក់ខែខ្ពស់ តែនៅពេលពួកគេមកដល់ក្បែរព្រំដែន តែក៏ត្រូវចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែលក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្តតាមវិធានការច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ