Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ ៣៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

បានផុស

នៅ

ពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេន​តូចថ្មើរជើងលេខ៥១៣ ល្បាតនៅព្រំដែនឃាត់ខ្លួនបាន នៅ​យប់​ចូល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ជួរមុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣​បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​កម្លាំង​១​ក្រុម សហការ​ជាមួយ​កម្លាំងចម្រុះ​ចុះ​ល្បាត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ ត្រង់ចំណុច ភូមិ​សិលា​ខ្មែរ បាន​ប្រទះឃើញ​ពលករ​ខ្មែរ ចំនួន ៣៧​នាក់ ក្នុងនោះ​មាន​ស្រី ១៨​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ក្រោយ​ឃាត់ខ្លួន​បាន​ហើយ​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ជំនាញ ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។

​លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា ​ពលករ​ទាំង​៣៧​នាក់ នេះ​ក្រោយពី​សួរនាំ​បាន​និយាយថា​ក្រុម​ខ្លួន​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ខេត្ត​ផ្សេងៗ ក្រោយពេល​ឃាត់ខ្លួន​កម្លាំង​យោធា​បាន​ឲ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់គ្នា​ជាមុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។ ​ពលករ​ទាំងអស់​ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ហើយ​ធ្វើការ​អប់រំ​និង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​រួចរាល់​ហើយ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​វិញ​។

​សូមបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បាន​យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​ថ្នាក់លើ​ទាំង៣​ទិស ក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ទិស​អូរ​នាង ប៉ោយប៉ែត និង​ទិស​ម៉ាឡៃ សហការ​ជាមួយ​កម្លាំង​នៅតាម​មូលដ្ឋាន​ចេញ​ល្បាត​ឆែកឆេរ​ត្រួតពិនិត្យ​ជាប្រចាំ​ក្នុងការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ជាប្រចាំ​ផងដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម