ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មួយរូប ស្នើឲ្យក្រុមហ៊ុនឯកជន ងាកមកចំណាយថវិកាខ្លះ ដើម្បីអភិវឌ្ឍន៍ល្ខោនបាសាក់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ដែលជាអ្នកស្រលាញ់វិស័យសិល្បៈមួយរូប បានស្នើឲ្យក្រុមហ៊ុនឯកជន ឬក៏ផលិតកម្មនានា ដែលចំណាយថវិកាច្រើន ទៅលើការផលិតបទចម្រៀង គួរតែគិតគូរការចំណាយខ្លះ មកអភិវឌ្ឍន៍ល្ខោនបាសាក់ ដើម្បីមានភាពទំនើប ហើយទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសយុវវ័យទស្សនាកម្សាន្ដ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកឃ្លាំមើលបញ្ហាសង្គមមួយរូបដែរនោះ មានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលានេះថា ល្ខោនបាសាក់ គឺជាល្ខោនមួយប្រភេទ ដែលមិនមែនត្រូវអភិរក្សនោះទេ តែត្រូវយកចិត្តទុកអភិវឌ្ឍន៍ទៅតាមសម័យកាល វិវត្តនៃការចូលចិត្តរបស់មនុស្ស ដែលត្រូវប្រឡងប្រជែងជាមួយការវិវត្តនៃភាពយន្ត។

លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្តថា «យើងចូរនាំគ្នាអភិវឌ្ឍន៍ ឥឡូវល្ខោនបាសាក់មិនសូវនាំគ្នាមើល ក្មេងៗ ឥឡូវមិនសូវមើលទេ តែបើចាស់ៗ ចូលចិត្តមើល ដូចជាការចាក់ផ្សាយតាមទូរទស្សន៍អីអញ្ចឹង ទូរទស្សន៍ជាតិ គឺថា មានការផលិតល្ខោនបាសាក់ ក៏ប៉ុន្តែមធ្យោបាយនៃការផលិតវាស្ដួចស្ដើង មិនបានសម្បូរបែប អញ្ចឹងទេការផលិតរបស់យើង ក៏វានៅមានកម្រិតដែរ»។
អ្នកស្រលាញ់វិស័យសិល្បៈរូបនេះ បានឲ្យដឹងបន្ថែមថា រាល់ល្ខោនបាសាក់ ដែលបានចាក់ផ្សាយ នៅលើទូរទស្សន៍ជាតិនៃកម្ពុជា តែងតែទទួលបានការគាំទ្រទស្សនាពីប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមទីជនបទ។ លោករដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍បន្តទៀតថា «អញ្ចឹងដើម្បីឲ្យល្ខោនហ្នឹង ទាញចំណាប់អារម្មណ៍ទៅយុវជន-យុវវ័យរបស់យើងវិញ គួរតែនាំគ្នាអភិវឌ្ឍន៍ល្ខោនបាសាក់ហ្នឹង ឲ្យស្របទៅតាមបច្ចុប្បន្នភាព នៃភាពយន្តដែរ»។
លោក ជា ច័ន្ទបរិបូរណ៍ បានឧទាហរណ៍ខ្សែភាពយន្តចិន។ រឿងចិនខ្លះ មានប្រើយុទ្ធសីល ដូចល្ខោនបាសាក់ដែរ តែថា គេចេះអភិវឌ្ឍន៍ទៅមុខធ្វើឲ្យទស្សនិជន ជាពិសេសយុវវ័យចូលចិត្តមើល។ លោកថា ក្រុមហ៊ុន ឬផលិតកម្ម ដែលតែងតែចំណាយថវិកាច្រើន ទៅលើការផលិតបទចម្រៀងផ្សេងៗ គួរតែគិតគូរការចំណាយខ្លះ មកអភិវឌ្ឍន៍ល្ខោនបាសាក់ ឲ្យមានភាពទំនើបដែរនោះ លោកយល់ថា នឹងអាចទាក់ទាញយុវវ័យ ឲ្យទស្សនាបាន។
តាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ប្រសិនបើថតល្ខោនបាសាក់មួយ Show ឬមួយភាគ ដើម្បីយកទៅផ្សព្វផ្សាយនៅលើទូរទស្សន៍ជាតិនៃកម្ពុជា ត្រូវចំណាយថវិកាប្រមាណតែ ១ពាន់ដុល្លារប៉ុណ្ណោះ ហើយក្នុងតម្លៃនេះ គឺមានការយោគយល់គ្នា រវាងក្រុមល្ខោនបាសាក់ ជាមួយនឹងក្រុមអ្នកផលិត ដើម្បីបន្តនិរន្តភាពនៃការផ្សព្វផ្សាយល្ខោននេះ ជូនដល់ប្រជាពលរដ្ឋ បានទស្សនា៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង