Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលរាជធានី ខេត្ត ត្រៀមធនធានមនុស្សសម្រាប់តំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ

បានផុស

នៅ

មានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី ខេត្ត ទាំងអស់ត្រៀមធនធានមនុស្ស ជាពិសេសយុវជន ដែលរៀបចប់ថ្នាក់បរិញ្ញាប័ត្រ សម្រាប់តំណែងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានដូចជាអភិបាលស្រុក អភិបាលរងស្រុក អភិបាលខេត្ត អភិបាលរងខេត្តជា​ដើម ដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើដំណើររយៈពេល១០ ឆ្នាំមកហើយ ហើយយើងត្រូវបន្តដំណើរកម្មវិធីជាតិនេះរយៈពេល១០ ឆ្នាំទៅទៀត គឺពីឆ្នាំ២០២១ ដល់២០៣០ ដែលពេលនោះ យើងនឹងប្រមូលផ្ដុំទាក់ទងទៅ នឹងការផ្ទេរអំណាច និងធនធាន ទាំងធនធានមនុស្ស និងធនធានថវិកា។ ក្នុងន័យនេះ សម្ដេចបានស្នើរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ត ដើម្បីចូលរួមក្នុងការនយោបាយកំណែទម្រង់នេះឲ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។

ទាក់ទងទៅនឹងការកសាងធនធានមនុស្សនេះ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា វិមជ្ឈការ និងវិសហមជ្ឈការ​ទាមទារឱ្យរៀបចំនូវធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានបទពិសោធន៍ បើមិនដូច្នោះទេ នៅពេលមានការផ្ទេរអំណាច ផ្ទេរធនធាន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយអនុវត្តមិនបាន ធ្វើឲ្យគោលនយោបាយនេះបរាជ័យ ហើយ​ការកំណែទម្រង់ទាំងមូលមានបញ្ហា និងប្រឈមឧបស័គ្គ។

បើតាមសម្ដេចក្រឡាហោម ស ខេង កាលពីមុនយើងពិបាករកមនុស្សឈរឈ្មោះណាស់ សម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ ប៉ុន្តែមកដល់ពេលនេះមិនខ្វះទេ សម្រាប់អ្នកឈរឈ្មោះនៅថ្នាក់ឃុំ សង្កាត់ បើទោះបីជាការឈរឈ្មោះនេះ គឺជាបញ្ហាគណបក្សក៏ដោយ ក៏ជាបញ្ហាដែលរដ្ឋបាលជាតិទទួលខុសត្រូវដែរ។ សម្តេចបន្តថា ពេលនេះ យើងមិនពិបាករកមនុស្សដែលមានសញ្ញាបត្រទៅឈ្មោះនោះទេ ត្រឹមកម្រិតឌីប្លូម ឬបាក់ឌុប ។ យ៉ាងណាមិញ អភិបាល អភិបាលរង និងក្រុមប្រឹក្សាស្រុក ខណ្ឌ ខេត្ត ក៏ដូចគ្នា ត្រូវតែរៀបចំអ្នកដែលមានសមត្ថភាពមានលទ្ធភាព ក្នុងការចាត់ចែងការងារតាមការប្រគល់ភារកិច្ច។

សម្ដេចក្រឡាហោម ស ខេង ឲ្យដឹងដែរថា មានខេត្តមួយចំនួនបានគិតគូរពីចម្ងាយរួចហើយ និងបានបញ្ជូនមន្ត្រីជាយុវជន ដែលបានរៀនសូត្រចប់បរិញ្ញាបត្រចុះទៅធ្វើការនៅមូលដ្ឋាន នៅថ្នាក់ស្រុក នៅការិយាល័យថ្នាក់ស្រុកជាដើម ហើយមួយរយៈក្រោយមក គេបានស្រង់ឈ្មោះអ្នកទាំងនោះ ដើម្បីតែងតាំងជាអភិបាលរងស្រុក និងអភិបាលស្រុក រហូតអភិបាលរងខេត្ត និងអភិបាលខេត្តជាដើម។ សម្ដេចបន្តថា ការទទួលខុសត្រូវរបស់មន្ត្រីថ្នាក់ក្រោមជាតិ ព្រះរាជក្រឹត្យបានទម្លាក់ឱ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ដូច្នេះយើងត្រូវគិតអំពីបញ្ហានេះពីចម្ងាយ ដើម្បីនៅពេលយើងត្រូវរកមនុស្សដាក់ក្នុងដំណែងនេះ ដំណើរនោះ នៅថ្នាក់ស្រុកក្តី នៅថ្នាក់ខេត្តក្តី ជួបបញ្ហាលំបាក ដោយសារតែយើងមិនបានគិតទុកជាមុន។

ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអភិបាលរាជធានីខេត្តពិនិត្យមើលលើបញ្ហានេះ ដោយសម្ដេចអះអាងថា វាជាបញ្ហាអនាគតរបស់ជាតិយើង ហើយក៏ជាការបើកឱកាសឲ្យក្មួយៗប្អូនៗនិស្សិត ដែលបានរៀនសូត្រ ចូលមកប្រឡូកនៅក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ទោះបីជាថ្នាក់ស្រុកក្តី ថ្នាក់រាជធានី ខេត្ត ក្តី។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ដែរថា ប្រទេសរបស់យើងនៅមិនទាន់មានធនធានមនុស្សសម្បូរហូរហៀរដូចប្រទេសគេដែលគ្មានសង្គ្រាមនោះទេ គ្រាន់តែថា មកដល់ពេលនេះយើងមិនខ្វះទេ ប៉ុន្តែបើខ្វះ គឺខ្វះដោយសារតែយើងមិនបានយកចិត្តទុកដាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម