ព័ត៌មានជាតិ
KOICA ផ្តល់ជំនួយ ៦,៩ លានដុល្លារកសាងសមត្ថភាពវិស្វកម្មបរិស្ថាននៅប្រទេសកម្ពុជា
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងចំនួន៦,៩ លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីកសាងសមត្ថភាពលើផ្នែកវិស្វកម្មបរិស្ថាននៅកំរិតថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងរបស់គម្រោងអភិវឌ្ឍន៍វិស្វកម្មបរិស្ថានត្រូវបានចុះហត្ថលេខាដោយលោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ជាមួយបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងពីចំងាយ(Virtual Signing Ceremony) នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

គម្រោងនេះ មានគោលបំណងកសាងសមត្ថភាពវិស្វកម្មបរិស្ថាននៅកំរិតថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ KOICA នឹងគាំទ្រឲ្យមានការបង្កើតកម្មវិធី ថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតផ្នែកវិស្វកម្មបរិស្ថាន។ពង្រឹងសមត្ថភាពដល់សាស្ត្រាចារ្យចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនៅប្រទេសកូរ៉េ។ ពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់សាស្ត្រាចារ្យនិងនិស្សិត និង ធ្វើឱ្យប្រសើរឡើងនូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរបស់មហាវិទ្យាល័យរួមទាំងគាំទ្រការបង្កើតថ្នាក់រៀនវៃឆ្លាត។

លោក Rho Hyunjun បានបង្ហាញការរំពឹងថាគម្រោងនេះគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញនូវធនធានមនុស្សផ្នែកវិស្វកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារ។
លោកបណ្ឌិត ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកាដែលបានបន្តគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា ។ លោកជឿជាក់ថាជំនួយនេះនឹងក្លាយ ជាចំណុចចាប់ផ្តើមថ្មីមួយទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
គួររំលឹកជូនថាឆ្នាំ ២០២១ នេះ KOICA បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំចំនួន៣លើកលើកទី១ គឺកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើគម្រោងការកសាងសមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សា ។ លើកទី២ កាលពីថ្ងៃទី៣ខែកញ្ញាបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់មជ្ឈមណ្ឌលជាតិ ធុរកិច្ចថ្មីនៅកម្ពុជា និង លើកទី៣នាថ្ងៃនេះយើងបានចុះហត្ថលេខាគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីពង្រឹងធនធានមនុស្ស កំរិតថ្នាក់ឧត្តមសិក្សានៅកម្ពុជា៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ