ព័ត៌មានជាតិ
អាជ្ញាធរស្នើពលរដ្ឋដែលបានដោះស្រាយដីធ្លី ត្រូវតាំងទីលំនៅរស់នៅ និងធ្វើកសិកម្មយ៉ាងហោច៥ឆ្នាំឡើងទៅមុនលក់ដូរ
កោះកុង ៖ លោកអភិបាលរងខេត្តកោះកុង ស្នើសុំដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលសំណងដោះស្រាយតាមគោលនយោបាយពីរាជរដ្ឋាភិបាលបញ្ហាដីធ្លី ពេលបានដីជាកម្មសិទ្ធិមេត្តានាំគ្នាមកធ្វើលំនៅឋាន ហើយបង្កបង្កើនផលកសិកម្មយ៉ាងហោចណាស់៥ឆ្នាំឡើងទៅ ទើបអាចលក់ដូរបាន។

នេះជាការពញ្ញាក់ស្មារតីទៅកាន់ក្រុមប្រជាពលរដ្ឋរបស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ចំពោះដំណើរការបន្តចាប់ឆ្នោតយកទីតាំងដីឡូត៍ និងចុះកិច្ចសន្យាដោះស្រាយដីធ្លីបន្ថែមក្នុង១គ្រួសារម្នាក់១ហិចតាចំពោះប្រជាពលរដ្ឋចំនួន៨៣១នាក់។

លោកអភិបាលរងខេត្តកោះកុង ពន្យល់ថា គោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល គឺតម្រូវឱ្យប្រជាពលរដ្ឋដែលមានផលប៉ះពាល់ជាមួយក្រុមហ៊ុនញូញៀន ហើយបានដោះស្រាយរួចរាល់ អនុវត្តកាន់កាប់ដីធ្លីដែលបែងចែកជូន។ ជៀសវាងផ្ទេរកម្មសិទ្ធិទិញលក់ភ្លាមៗទាំងពុំបានធ្វើអ្វីសោះដោយបន្តលួចទន្ទ្រានដីព្រៃឈើបន្តទៀត។

ដូច្នោះលោកជឿជាក់ថា ពលរដ្ឋនឹងគោរពអនុវត្តតាមច្បាប់ដែលសម្រេចដោយរាជរដ្ឋាភិបាល ក្រសួងដែនដី និងរដ្ឋបាលខេត្តប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា ប្រជាពលរដ្ឋចំនួន៨៣១គ្រួសារ គ្រាមានវិវាទជាមួយក្រុមហ៊ុនញូញៀនជាង១០ឆ្នាំមកហើយ។ ក្នុងនោះពួកគាត់រស់នៅក្នុងឃុំកោះស្តេច ឃុំភ្ញីមាស ស្រុកគិរីសាគរ និងឃុំតានូន ស្រុកបុទុមសាគរ ដែលចាត់ទុកថាជាក្រុមពលរដ្ឋប្រភេទទី៣ដែលត្រូវដោះស្រាយជូន។

លោកអ៊ុ ទើញ វ៉ាន អាយុ៧៣ឆ្នាំ និងអ្នកមីង ញ៉ ឈួន រស់នៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ អះអាងរួមគ្នាថា ពួកគាត់មិនលក់ដូរផ្តល់ដោយសម្តេចតេជោទេ ពោលគឺនឹងដឹកនាំកូនចៅមកធ្វើលំនៅឋាន ហើយដាំដុះបន្លែបង្កា សម្រាប់ចិញ្ចឹមជីវិតទៅអនាគត។

ពលរដ្ឋទាំងពីររូប ក៏សម្តែងនូវការអរគុណជាខ្លាំងជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្រសួងដែនដី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយជូនពួកគាត់ ក៏ដូចពលរដ្ឋដទៃទៀត គ្រារង់ចាំដំណោះស្រាយ១១ឆ្នាំទៅហើយ ទើបមានថ្ងៃនេះទេ។
យន្តការដោះស្រាយនេះដែរ ត្រូវបានលោកអភិបាលរងខេត្ត លើកឡើងថា សម្រាប់ពលរដ្ឋដែលមានទីលំនៅ ខុសស្រុក ខុសខេត្ត ដោយធ្លាប់ចុះបញ្ជីក្បាលរងប៉ះពាល់ជាមួយក្រុមហ៊ុនញូញៀនកាលពីជាង១០ឆ្នាំនោះពុំមានការដោះស្រាយជូនឡើយ។ ទោះបីមានការតវ៉ាណាមួយក៏ដោយ គឺមិនទទួលស្គាល់នោះទេ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ