ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង កំពុងមានសក្ដានុពលទាក់ទាញការវិនិយោគលើវិស័យ នៃការចិញ្ចឹមត្រី និងចិញ្ចឹមគោ
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានជួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងបង្កើនកិច្ចសហការសិក្សាលើគម្រោងអភិវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្មរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ។
នៅសាលាខេត្តកំពង់ឆ្នាំងលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានជួបពិភាក្សាជាមួយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនៅក្នុងឱកាសនោះក៏មានវត្តមានក្រុមអ្នកវិនិយោគគិនចិន ដែលកំពុងសិក្សាឱកាសវិនិយោគក្នុងវិស័យកសិកម្មនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើកិច្ចសហការសិក្សាលើគម្រោងអភិវឌ្ឍន៍ទំនើបកម្មវិស័យកសិកម្ម រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោក កៅ ថាច បានឱ្យដឹងថាអ្នកវិនិយោគចិនបានចាប់អារម្មណ៍ទៅលើវិស័យចិញ្ចឹមត្រីនិងបង្កើតរោងចក្រកែច្នៃត្រីនៅខេត្តកំពង់ឆ្នាំងសម្រាប់បំពេញតម្រូវការក្នុងស្រុកនិងនាំ ចេញផងដែរ។ក្រុមវិនិយោគគិនចិនសម្លឹងឱកាសវិនិយោគនៅខេត្តកំពង់ឆ្នាំងដោយសារខេត្តនេះសម្បូរត្រីនិងជាខេត្តជាប់ទន្លេសាបដែលងាយស្រួលការចិញ្ចឹមត្រី។

បើតាមលោក កៅ ថាច ក្រុមវិនិយោគគិនចិនគ្រោងបោះទុនទៅធ្វើរោងចក្រកែច្នៃត្រីហើយគាត់ភ្ជាប់ជាមួយកសិករចិញ្ចឹមត្រីនៅក្នុងតំបន់នោះ។ក្រុមអ្នកវិនិយោគចិននេះក៏មាន រោងចក្រផលិតចំណីត្រី ចំណីសត្វ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយគាត់ចង់វិនិយោគបន្ថែមទៅលើកែច្នៃត្រីដែលអាចជួយសម្រួលតម្លៃត្រីនិងការផ្គត់ផ្គង់តម្រូវនៅលើ ទីផ្សារនិងកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស ។ បើពិនិត្យការវិនិយោគនេះគឺមានលក្ខណៈជាខ្សែច្រវ៉ាក់ផលិតកម្មមួយសម្រាប់ទីផ្សារត្រីរបស់កសិករកម្ពុជាផងដែរ ។

បន្ទាប់ពីជំនួបពិភាក្សាលោក កៅ ថាច រួមជាមួយអភិបាល នៃគណៈអភិបាលខេត្តនិងក្រុមអ្នកវិនិយោគបានបន្តដំណើរចុះទស្សនៈកិច្ចទីតាំងគម្រោងចញ្ចឹមគោមួយកន្លែងដែល ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្ទៃដីប្រមាណ ២០០ហិកតា ដែលជំហ៊ានដំបូងវិនិយោគជិតប្រាក់១លានដុល្លារដើម្បីចិញ្ចឹមគោយកសាច់។ បច្ចុប្បន្នកសិដ្ឋានកំពុង ដំណើរការដំឡើងម៉ាស៊ីនស្រោចទឹកស្មៅខ្នាតធំទំនើប ដែលមានប្រវែង ៦០០ ម៉ែត្រ និងត្រៀមរៀបចំដាំស្មៅលើផ្ទៃដីដែលបានឈូសឆាយរួច ៕
អត្ថបទ៖ ណារី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា