ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ចុះពិនិត្យការសាងសង់រោងចក្រ ផលិតសំបកកង់រថយន្ត នៅតំបន់ពិសេស
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយដែលមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរដែនដីនគររូបណីយកម្ម និងសំណង់ខេត្ត លោកប្រធានតំបន់សេដ្ឋកិច្ចពិសេស លោកអភិបាលរងក្រុង និងតំណាងរោងចក្រមួយចំនួនទៀត។
សូមជម្រាបជូនថា អ្នកវិនិយោគធំៗដែលបានបង្កើតរោងចក្រសហគ្រាសធំៗ និងបង្កើនការងារធ្វើជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជៀនពុចាយ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បាននិងកំពុងដំណើរ ការផលិតកម្មរបស់ខ្លួនមានចំនួន៨រោងចក្រ ក្នុងចំណោម១១រោងចក្រ ដែលបានចុះបញ្ជីរួចរាល់ទៅក្រសួង នឹងត្រូវសាងសង់នៅពេលបន្តបន្ទាប់ខាងមុខនេះ។
បន្ទាប់ពីបានចុះពិនិត្យរោងចក្រ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងសហការីក៏បានបន្តដំណើរទៅពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ថានភាពនៅតាមច្រកទ្វារព្រំដែននានា រវាងកម្ពុជា-វៀតណាម ផងដែរ៕
អត្ថបទ៖ ភក្ដី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់