ព័ត៌មានជាតិ
ករណីគោងាប់១៧ក្បាល ជាកំហុសរបស់ម្ចាស់ស្រែ ឬជាកំហុសម្ចាស់គោ?
ភ្នំពេញ៖ ករណីគោងាប់១៧ក្បាល នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានការចោទសួរតៗគ្នាថាតើវាជាកំហុសរបស់ម្ចាស់ស្រែ ដែលបាញ់ថ្នាំសម្លាប់ស្មៅធ្វើឱ្យគោងាប់ឬជាកំហុសរបស់ម្ចាស់គោ ដែលបានព្រលែងគោដើរពាសវាលពាសកាល មិនប្រុងប្រយ័ត្ននិងក្រុងទុកក្នុងក្រោល។
លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានមានប្រសាសន៍នៅថ្ងៃទី១៥តុលានេះថា ករណីគោងាប់១៧ក្បាលនេះអាជ្ញាធរកំពុងធ្វើការសម្របសម្រួលជាមួយម្ចាស់គោ និងម្ចាស់ស្រែដើម្បីឱ្យភាគីទាំងសងខាង អាចទទួលយកបានទាំងអស់គ្នា ព្រោះថាវាជាកំហុសទាំងសងខាងម្ចាស់ស្រែ មិនបានដាក់សញ្ញាថាបានបាញ់ថ្នាំសម្លាប់ស្មៅស្រែ ហើយម្ចាស់គោមិនបានគ្រប់គ្រងគោបានល្អ ដោយព្រលែងដើរពាសវាលពាសកាល។

លោកអភិបាលក្រុងបានបន្តថា បើគិតតាមផ្លូវច្បាប់ភាគីម្ចាស់គោមានកំហុស ដោយសារការចិញ្ចឹមគោត្រូវមានក្រោលត្រឹមត្រូវ និងមិនត្រូវព្រលែងដើរដើរពាសវាលពាសកាលអីចឹងទេ។ តែវាជាទំលាប់របស់ប្រជាពលរដ្ឋតែងតែព្រលែងជាប្រចាំ។ អីចឹងបើប្រើច្បាប់វាខុសនិងទំលាប់ពួកគាត់ដែលព្រលែងតាំងពីយូរយារណាស់មកហើយ។ ដូច្នេះអាជ្ញាធរមានតែធ្វើអាជ្ញាកណ្តាល ដើម្បីសម្របសម្រួលភាគីទាំងសងខាងប៉ុណ្ណោះ។
ករណីងាប់គោ១៧ក្បាលបានកើតឡើងកាលពីអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅ។ ករណីនេះមិនមែនករណីបំពុលឡើយគឺគោទាំងនោះ បានចុះចូលស្រែពលរដ្ឋដែលទើបតែបាញ់ថ្នាំស្មៅក្នុងស្រែហើយ ទើបបណ្ដាលឲ្យស្លាប់។
លោក ប៉ែន វណ្ណរិទ្ធ ប្រធនាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានឱ្យដឹងថាពលរដ្ឋក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានបាញ់ថ្នាំស្មៅស្រែ ហើយគោក៏ចុះទៅផឹកទឹកក្នុងស្រែនោះ ទើបបណ្ដាលឲ្យស្លាប់។

ប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ករណីខាងលើមិនប៉ះពាល់ ឬពុលដល់មនុស្សឡើយ។ លោកបានអំពាវនាវឲ្យពលរដ្ឋគ្រប់រូប បង្កើនការប្រុងប្រយ័ត្នចំពោះការបាញ់ថ្នាំក្នុងស្រែ ហើយអ្នកចិញ្ចឹមសត្វ ក៏ត្រូវគ្រប់គ្រងសត្វឲ្យបានត្រឹមត្រូវផងដែរ។
លោកបន្ថែមថា ករណីខាងលើនេះ ទាំងម្ចាស់ស្រែ និងម្ចាស់គោសុទ្ធមានកំហុសដូចគ្នា។ លោកអភិបាលក្រុងបានបន្តទៀតថា រហូតមកដល់ពេលនេះការសម្របសម្រួលនៅមិនទាន់បានបញ្ចប់នៅឡើយទេ ដោយបានដោះស្រាយជាមួយម្ចាស់គោបានចំនួន៧ក្បាល នៅសល់ម្ចាស់គោម្នាក់ទៀតមានគោ១០ក្បាល នៅមិនទាន់ទទួលយកការដោះស្រាយព្រោះគាត់ទាមទារខ្ពស់ពេក ដែលភាគីម្ចាស់ស្រែមិនអាចទទួលយកបាន។
យ៉ាងណាក៏ដោយ លោកអភិបាលក្រុងបានបន្ថែមថា អាជ្ញាធរនឹងខិតខំសម្របសម្រួលជាមួយម្ចាស់គោបន្តទៀត ដើម្បីឱ្យគាត់អាចទទួលយកសំណងពីម្ចាស់ស្រែ ព្រោះថាពួកគាត់សុទ្ធជាអ្នករស់នៅក្បែរខាងគ្នាខុសត្រូវឬលើសខ្វះបន្តិចបន្តួចគួរតែមានការយល់យោគគ្នា ហើយម្យ៉ាងទៀតម្ចាស់គោក៏មានកំហុសដែរ។
លោកអភិបាលក្រុងបានបញ្ជាក់ថា អាជ្ញាធរតែងតែពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ននឹងមើលថែរក្សាគោរបស់ខ្លួនឱ្យបានល្អ កុំព្រលែងពាសវែលពាសកាល។ ប៉ុន្តែពួកគាត់មិនបានអនុវត្តតាមនោះទេ ដោយសារវាជាទំលាប់របស់គាត់តាំងពីបុរមបុរាណមកតែងតែព្រលែងគោជាប្រចាំ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង