ព័ត៌មានជាតិ
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យេនឌ័ររយៈពេល៩ខែ ឆ្នាំ២០២១
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ រយៈពេល៩ខែ ឆ្នាំ២០២១ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាង ស និងលោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន ប្រធាននិងអនុប្រធានក្រុមការងារយេនឌ័ររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបង្ហាញអំពីលទ្ធផលដែលក្រុមការងារយេនឌ័រសម្រេចបានក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ កន្លងមកនេះ។

លោកវរសេនីយ៍ទោ កែវ សុធា និងលោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា មានមតិមួយចំនួនពាក់ព័ន្ធនិងការអនុវត្តតួនាទីភារកិច្ច និងសកម្មភាពរបស់ក្រុមការងារយេនឌ័រ ក្នុងរយៈពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងបានរាយការណ៍ជូនយោធភូមិភាគទី៤ បានទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចក្នុងរយៈពេល ៩ ខែកន្លងមកនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈជាមួយនោះដែរ ក៏មានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អំពីសកម្មភាពរបស់ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយើងផងដែរ ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ទី១: បន្តអប់រំក្រុមគ្រួសារ និងប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ 3 កុំដើម្បីការពាររបស់សម្ដេចតេជោហ៊ុនសែន និងត្រូវរៀនរស់តាមកន្លងថ្មីនៃបរិបទកូវីដ-១៩។ ទី២: ខិតខំស្រាវជ្រាវនិងជួយដោះស្រាយរាល់ការលំបាកជូនក្រុមគ្រួសារយោធិននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ឲ្យទាន់ពេលវេលា ទី៣: ត្រូវពង្រឹងរបៀបរបបការងាររបស់ក្រុមយេនឌ័រឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងទី៤ បន្តពង្រឹងការសាមគ្គីភាពឯកភាពដើម្បីរួមគ្នាអនុវត្តភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ៖ ប៊ុន រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ