Connect with us

ព័ត៌មានជាតិ

មេខ្យល់៣នាក់ នាំពលករឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមពលករទាំង៨នាក់

បានផុស

នៅ

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កិច្ច​ប្រតិបត្តិ​ខាងលើនេះ ​ដោយមាន​ការសហការ​រួម​គ្នា​រវាង​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​សំពៅ​លូន​ព្រមទាំង​កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣​ផង​។​ ពលករខ្មែរ ដែលត្រូវធ្វើការឃាត់ខ្លួនសរុបចំនួន៨នាក់ ក្នុងនោះបានរកឃើញមេខ្យល់ចំនួន៣នាក់ ដែលល្មើសបាននាំមនុស្សឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយផ្ទុយពីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បានបញ្ជាក់​បន្តថា ការបង្ក្រាប​ទប់ស្កាត់​ក​រ​ណី​ប្រុង​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ​នេះ ​ធ្វើឡើង​នៅវេលា​រំលង​អធ្រា​ត​ឈានចូល​ថ្ងៃទី​១៥​ ខែតុលា ​ឆ្នាំ​២០២១​នេះ ​ក្នុងភូមិ​សាស្ត្រ​ភូមិ​គីឡូ​១៣​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។ ប្រភព​ខាងលើ​បន្ថែម​បន្តថា មេខ្យល់​ប្រុស​ស្រី​ទាំង​៣​នាក់​រួមមាន​ ឈ្មោះ​ ធូ ធា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ ឃុំសន្តិភាព ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ​ចំណែក​២​នាក់ ​មានឈ្មោះ ​បូ វន​ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ​ និង​ឈ្មោះ​ វឿន សុង​វិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ភូមិ​ជ្រៃ ​ឃុំ​បឹងបេង​ ស្រុក​ម៉ាឡៃ ​ខេត្តបន្ទាយមានជ័យ​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​។

​ជាមួយគ្នានេះដែរ ​កម្លាំង​បង្ក្រាប​បាន​ដកហូត​បាន​វត្ថុតាង​ បាន​មួយ​ចំនួន​រួមមាន រថយន្ត​០១​គ្រឿង​ម៉ាក​ToyotaCamry​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​១៩៩០​ពា ក់​ស្លាក​លេខ​ង​.៥៨៦៩​ភព​២​រួមទាំង ​និង​ម៉ូតូ​ចំនួន​០២​គ្រឿង​ទៀត​ ម៉ាក​ហុង​ឌ្រី​ម​ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៧​ និង​ម៉ា​កវេ​វ​ពណ៌​ក្រហម​លាយ​ខ្មៅ​ផលិត​ឆ្នាំ​២០១៨​។ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​កម្លាំង​បង្ក្រាប ​បានប្រគល់​ទាំង​ពលករ​ទាំង​មុខសញ្ញា​មេខ្យល់​ និង​វត្ថុតាង​ទៅ​ឲ្យ​កម្លាំង​អធិការដ្ឋាន​ស្រុក​សំពៅ​លូន​ ដើ​ម្បី​ចាត់​ការបន្តតាម​នីតិវិធី​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម