Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា ប្រាប់​សន្និសីទ​អន្តរ​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​សន្តិភាព ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​នៅក្នុង​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៦ របស់​សន្និសីទ​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ដែល​បាន​ប្រព្រឹត្តទៅ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ទីក្រុង Nur-Sultan សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក មុខ​តារ ទី​ឡើ​បឺ​រ​ឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​។

កិច្ចប្រជុំ​នេះ ក្រោម​មូលបទ “​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​ក្នុង​តថភាព​ថ្មី នៃ​ពិភពលោក​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​” ហើយ​រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ក្នុងការ​ពង្រឹង​និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុង​គោលបំណង​ចំបង គឺ​ការលើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​ទូទាំង​តំបន់​អាស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​ប្រជុំបាន​ផ្លាស់ប្ដូរ​ទស្សនៈ និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​រួម​សម្រាប់​បញ្ហា​តំបន់ និង​សកល​សំខាន់ៗ រួមមាន​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​ច្បាប់​ជា​មូលដ្ឋាន ការការពារ​បរិស្ថាន តម្រូវការ​ក្នុង​ការទាញយក​ប្រយោជន៍​ពី​ប​ចេ្ច​ក​វិទ្យា​ចុងក្រោយ​ដើម្បី​សម្របសម្រួល​ការស្ដារ​ស​ង្គ​ម​-​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស​ក្នុងន័យ​ទាំងស្រុង ស្របតាម​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​។

ក្នុង​កិច្ចប្រជុំ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព និង​វិបុលភាព​សកល ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក រួមទាំង​ភាពចាំបាច់​តម្រូវ​ឱ្យ​រដ្ឋ​សមាជិក CICA ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច ការរាំងស្ទះ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​គម្លាត​នៃ​ការអភិវឌ្ឍន៍​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក CICA ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA ក្នុង​ការ​លើកកម្ពស់​កិច្ចសន្ទនា ដែល​មាន​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ស្មារតី​កសាង ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​ការអនុវត្ត​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទាំង​តំបន់ ដូចជា​ទំនាក់ទំនង​តាមរយៈ Track 1.5 និង​Track 2 ជាដើម​។

អង្គប្រជុំ​បានអនុម័ត​ឯកសារ​ដូចជា ១) បទបញ្ញត្តិ​សម្រាប់​ក្រុមប្រឹក្សា​ឥស្សរជន​ឆ្នើម CICA (CICA Council of Eminent Persons) ២) បច្ចុប្បន្នភាព​នៃ​កាតាឡុក CICA ស្ដីពី​យន្តការ​កសាង​ទំនុកចិត្ត និង​៣) វិសោធនកម្ម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ CICA៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម