ព័ត៌មានជាតិ
មន្ត្រីពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបងប្ដេជ្ញាចូលរួមបញ្ចប់ជំងឺអេដស៍ ក្នុងឆ្នាំ២០២៥
នៅក្នុងឱកាសប្រារព្ធទិវាសកលលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ធ្នូ ឆ្នាំ២០២០ នាខេត្តបាត់ដំបង ក្រោមប្រធានបទ(សាមគ្គីភាពជាសកលនិងការទទួលខុសត្រូវរួមគ្នា)លោកវេជ្ជបណ្ឌឹត ឈឹម សារ៉ាត់ ប្រធានអង្គការសង្គមស៊ីវិលAFHដែលធ្វើការងារលើវិស័យសុខាភិបាល បានលើកឡើងថា បើទោះបីជាកម្ពុជាកំពុងតែជួបនូវវិបត្តិជំងឺកូវីដ-១៩ ដូចបណ្ដាប្រទេសក្នុងសកលលោកក៏ពិតមែន តែការងារផ្ដល់សេវាសុខាភិបាលក្នុងការព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋនៅតែបន្តប្រព្រឹត្តិទៅដោយរលូន ក្នុងនោះក៏មានការផ្ដល់នូវសេវាថែទាំ និងព្យាបាល ទៅលើអ្នកជំងឺអេដស៍យ៉ាងម៉ត់ចត់ផងដែរ។

លោកវេជ្ជបណ្ឌិតរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា ដោយសារតែបញ្ហាជំងឺកូវីដ-១៩ យើងមានការព្រួយបារម្ភពីផែនការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ខណៈជំងឺអេដស៍នៅតែជាបញ្ហាកង្វល់និងប្រឈមចម្បងរបស់ពិភពលោកផងដែរ។
នៅក្នុងឱកាសនោះដែរ លោកស្រី ស៊ុ ចិន្តា អភិបាលរងខេត្តបាត់ដំបង បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ដោយក្នុងសាលិខិតរបស់សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំបង្កើននូវប្រភពថវិកាជាតិ ក្នុងការទិញឱសថដើម្បីយកមកព្យាបាលអ្នកជំងឺអេដស៍និងថែទាំ ដោយយកចិត្តទុកដាក់ ក្នុងខណៈដែលជំនួយរបស់អន្តរជាតិ ក្នុងការងារកាត់បន្ថយនូវជំងឺអេដស៍កាន់តែថយចុះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល កំពុងតែពង្រឹងបន្តទៅទៀតជាមួយនឹងការពង្រីកនូវថវិកាសេវាសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបក្នុងការជួយដល់អ្នកដែលកំពុងផ្ទុក និងកើតជំងឺអេដស៍ដើម្បីឲ្យមន្ត្រីមូលដ្ឋាននៅក្នុងឃុំសង្កាត់ អាចប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍បានទៅតាមលទ្ធភាពនូវអត្រាកំណើន នៃទំហំសេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំរបស់ខ្លួននិងឆ្លើយតបក្នុងការជួយដល់ជនដែលងាយរងគ្រោះ។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានសម្តែងនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងបណ្តាដៃគូនានា ព្រមទាំងជាមួយអាជ្ញាធរ ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺអេដស៍ នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ក្នុងឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង