ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសកម្ពុជា អំពាវនាវឱ្យមានកិច្ចសន្ទនាបែបស្ថាបនា រវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា
ការអំពាវនាវរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់លោក អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខឱ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។

រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឱ្យបានប្រកបដោយផ្លែផ្កា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់នេះ ហើយបានអំពាវនាវឱ្យប្រកាន់យកនូវជំហានជាក់ស្តែង និងសមស្រប ដើម្បីបង្កលក្ខណៈឱ្យមានកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា រវាងភាគីពាក់ព័ន្ធក្នុងវិបត្តិមីយ៉ាន់ម៉ា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ