Connect with us

ព័ត៌មានជាតិ

អភិបាលរងខណ្ឌ២រូប ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនមន្ត្រីមានជំងឺ

បានផុស

នៅ

ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់មន្ត្រីសាលាខណ្ឌច្បារអំពៅ ដែលមានជំងឺ និងជួបគ្រោះថ្នាក់ជាយថាហេតុ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានចាត់ឱ្យអភិបាលរងខណ្ឌ២រូប ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកានៅប្រគល់ជូនក្រុមគ្រួសារពួកគាត់ផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦  ខែតុលា ឆ្នាំ២០២១ ដែលទីតាំងទី១ដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនលោក ស៊ំ ប៊ុនធឿន មន្ត្រីសាលាខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ និងទីតាំងទី២ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បាននាំយកសម្ភារៈ និងថវិកាទៅផ្តល់ជូនលោក ជេត យ៉ម ជាប្រធានមន្ទីរគណបក្សខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោកអភិបាលរងទាំង២ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខណ្ឌច្បារអំពៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាល លោកតែងតែគិតគូរយកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាប្រចាំទាំងជីវភាពរស់នៅ គ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាប្រឈមផ្សេងៗ។

បន្ទាប់ពីទទួលបានអំណោយ និងថវិកា លោក ជេត យ៉ម ក៏ដូចជាលោក ស៊ំ ប៊ុនធឿង បានសំដែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅ ដែលតែងតែគិតគូយកចិត្តទុកដាក់ដល់មន្ត្រីនៅក្រោមឱវាទ ដោយទឹកចិត្តប្រកបដោយមនុស្សធម៌៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម