ព័ត៌មានជាតិ
សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមេខ្យល់ និងពលរដ្ឋលួចឆ្លងដែន ៦០នាក់
ពលករជិត៦០នាក់ក្នុងនោះរកឃើញមុខមេខ្យល់១នាក់ផង ត្រូវសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា ខណៈពួកគេកំពុងនាំគ្នាសម្រុកលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។ សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនពលករខាងលើនេះធ្វើឡើងរវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ម៉ង់ ស៊ី ជាមួយនឹងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ រួមទាំងកងកម្លាំងវរៈលេខ ៥០៤។

លោកវរ:សេនីយ៍ ម៉ង់ សុី ប្រាប់ថា ពលករខាងលើត្រូវបានកម្លាំងចម្រុះបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានពលករខ្មែរសរុបចំនួន៥៩នាក់។ ក្នុងមានមេខ្យល់១នាក់ ឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ដែលគេស្គាល់ថាជាមុខសញ្ញាមេខ្យល់ យ៉ាងសកម្ម ហើយធ្លាប់យកថ្លៃនាំផ្លូវពីពលរដ្ឋជាពលករចាប់ពី ៥.០០០ បាតទៅ ៧.០០០ បាតក្នុងម្នាក់ៗ។

តាមសមត្ថកិច្ចស្រង់សម្តីជនសង្ស័យជាមេខ្យល់ឈ្មោះ ឈន ត្រាន់ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាទទួលស្គាល់លើកំហុសខ្លួនថាពិតជាបាននាំពលករខ្មែរទាំងអស់ខាងលើលបលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃពិតប្រាកដមែន ដោយបានកម្រៃជើងសារក្នុងម្នាក់ៗពីពលករចំនួន ១.០០០ បាត។

បើទោះចម្លើយមេខ្យល់បែបណាក្នុងករណីខាងលើ បច្ចុប្បន្នសមត្ថកិច្ចនគបាលជំនាញបាន និងកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមេខ្យល់១នាក់ខាងលើអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង