ព័ត៌មានជាតិ
ខ្ញុង រៀបរាប់ទាំងទឹកភ្នែកថា អ្វីដែលឈឺចាប់បំផុតគឺពាក្យជេរប្រមាថធ្ងន់ៗមកលើខ្លួន
ភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នៅរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១នេះបានចេញមុខLiveទាំងទឹកភ្នែកហូរសស្រាក់ បកស្រាយរឿងរ៉ាវជំពាក់លុយគេចំនួន៣ម៉ឺនដុល្លារ។
អ្នកនាង ខ្ញុង បាននិយាយដោយទទួលថា ខ្លួនបានជំពាក់លុយគេចំនួន៣ម៉ឺនដុល្លារពិតមែនប៉ុន្តែនាងពុំបានរត់គេចឬមិនសងគេទេ ពោលគឺនាងកំពុងតែដោះស្រាយបញ្ហានេះទៅតាមដំណាក់កាលៗ។ អ្នក នាង ខ្ញុង បាននិយាយទៀតថា នាងមិនឈឺចាប់ទេការដែលម្ចាស់បំណុលគេទម្លាយរឿងជំពាក់លុយ តែអ្វីដែលឈឺចាប់បំផុតគឺអ្នកដែលចូលCommentជេរប្រមាថធ្ងន់ៗមកលើនាងតែម្តង។

អ្នកនាង ខ្ញុង បានលើកឡើងថា ព្រោះតែអ្នកគិតថា ខ្ញុំមានមុខមាត់និងកិត្តិយសក្នុងសង្គមទើបអ្នកដាក់សម្ពាធ បន្ទុកបង្អាប់កិត្តិយស បំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ បរិហារកេរ្តិ៍ខ្ញុំ ទាំងដែលខ្ញុំកំពុងនៅរស់ដោះស្រាយនឹងបញ្ហាជាមួយអ្នកតែបើដល់ចំណុចមួយដែលវាពិបាកខ្លាំងដល់ថ្នាក់បាត់បង់កិត្តិយសខ្ញុំក៏មិនខ្លាចនិងការប្រឈមមុខព្រោះវាមិនមែនជាទោសសម្លាប់មនុស្ស ឆបោក ឆក់ប្លន់ ដែលត្រូវជាប់ ទោស ប្រហារជីវិតនោះឡើយ។

ខ្ញុង បន្តទៀតថា តើមានមនុស្សប៉ុន្មាននាក់ ដែលមិនធ្លាប់ជាប់បំណុលសំខាន់គឺនៅឈរមុខដោះស្រាយតែបានអ្នកមិនផ្ដល់ឱកាសទុកដង្ហើមឲ្យខ្ញុំដក ហើយខ្ញុំក៏មិនខ្លាចនឹងប្រឈមមុខព្រោះខ្ញុំរស់នៅក្នុងប្រទេសដែលមានច្បាប់។
ចំណែកអស់លោកដែលខំមិនមើលងាយប្រមាថ សូមកុំប៉ះពាល់ដល់កូនខ្ញុំនឹងម្ដាយឪពុកខ្ញុំព្រោះឃើញការខំមិនជេរប្រមាថជាច្រើនរបស់មនុស្ស សញ្ជាតិខ្មែរដូចគ្នា រស់លើភពផែនដីតែមួយប្រហែលបងប្អូនសាច់ញាតិគាត់មិនមានបំណុលទេ។អ្នកនាង ខ្ញុង បន្ថែម៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ