Connect with us

ព័ត៌មានជាតិ

ផ្សារ​ព្រែក​ឯង រៀបរយ​ក្នុង​ការ​លក់ដូរ​បាន​ត្រឹមត្រូវ​អ្នកធ្វើដំណើ​សូម​កោត​សរសើរ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្សារ​ព្រែក​ឯង​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​បាន​រៀបរយ​ក្នុងការ​លក់ដូរ​ចូលទៅក្នុង​មិន​បង្ក​ភាព​កកស្ទះ​ចរាចរណ៍​ដូច​ពីមុន​នោះឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ុ​ន ទេព ដែលជា​អ្នកធ្វើដំណើរ​ជាប្រចាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ឆ្លង​កាត់មុខ​ផ្សារ​ព្រែក​ឯង​បាន​ឲ្យ​ដឹងថា​ ពី​មុន​មក​ឲ្យ​តែ​មកដល់​មុខ​ផ្សារ​ព្រែក​ឯង​ គឺមាន​ភាព​ណែនណាន់តាន់តាប់​ដែល​បង្កឡើង​ដោយ​អ្នក​លក់ដូរ​រំលោភ​លើផ្លូវ​សាធារណៈ​​ហើយ​អ្នក​ចូលទៅ​ទិញ​ម្ហូបអាហារ​យក​យានជំនិះ​ទៅ​ចត​លើផ្លូវ​ទើប​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​សឹងតែ​ធ្វើដំណើ​មិនបាន​។

អ្នកធ្វើដំណើ​ខាងលើ​បាន​បញ្ជាក់​ថា ​នៅពេល​កកស្ទះ​ចរាចរណ៍​ពុំមែន​អាជ្ញាធរ​លោក​មិន​អើពើ​នោះទេ ​ប៉ុន្តែ​អ្នកលក់ដូរ​ដូចជា​មិន​ខ្លាចរអា​នឹង​ច្បាប់​បន្តិច​សោះ​។​ ពិសេស​គឺ​អាជ្ញាធរ​លោក​ភ័យខ្លាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេលដែល​រថយន្ត​បើកបរ​លឿន​ហើយ​ទៅបុក​អ្នកលក់ដូរ​នោះ​។​តែ​ក៏​ជា​សំណាង​ណាស់​ដែល​ពុំមាន​ជួប​គ្រោះថ្នាក់​ដោយ​គ្រាន់តែ​កកស្ទះ​ចរាចរណ៍​។​ ហើយមក​ដល់​ពេលនេះ​គឺ​ផ្សារ​ព្រែក​ឯង​លែង​លក់ដូរ​លើផ្លូវ​ដូចពេលមុន​ទៀតហើយ​។

​យោងតាម​ប្រភពពី​លោក​គុយ គឹម​ហ៊ាង ប្រធានការិយាល័យ​សាធារណការ​សាលាខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី ចំពោះ​ការរៀបចំ​របៀបរៀបរយ​ដល់​អ្នកលក់ដូរ​ក្នុង​ផ្សារ​ព្រែក​ឯង​នេះ​គឺ​ដោយសារ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ហើយក៏​មានការ​ចូលរួម​ពី​បងប្អូន​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ផងដែរ​។​ហើយ​ក្នុងនោះ​បងប្អូន​អាជីវករ​បាន​លក់ដូរ​ក្នុង​ផ្សារ​ដែលមាន​ដំបូល​និង​មិន​បង្ក​ឲ្យ​មានការ​លំបាក​ដូច​មុន ដូចជា​លក់​ហាលវាល ហាលខ្យល់ ហាលភ្លៀង​យ៉ាង​លំបាក​បំផុត​នោះ​។​

លោក​គុយ គឹម​ហ៊ាង បានបញ្ជាក់​ច្បាស់​ថា នេះ​ជាការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទីតាំង​លក់ដូរ​ជូន​ដល់​បងប្អូន​អាជីវករ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ព្រែក​ឯង​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​មិត្តភាព​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​ ទីតាំង​ផ្សារ​ព្រែក​ឯង​នេះ​គឺមាន​ការលក់ដូរ​នៅលើ​ផ្លូវ​ចាប់តាំងពី​ឆ្នាំ​១៩៨២​មកម្ល៉េះ​។​ហើយ​អាជ្ញាធរ​បាន​ខិតខំ​រៀបចំ​ផ្លាស់ប្តូ​ទីតាំង​ដើម្បី​បញ្ចៀស​ចរាចរណ៍​ជាច្រើនលើក​ច្រើនសារ​ប៉ុន្តែ​អាជីវក​រលោក​មិន​ព្រម​ចេញ​ទេ​និង​បន្ត​លក់ដូរ​លើផ្លូវ​រហូតមក​។​លុះដល់​រជ្ជកាល​លោក​ចេង មុនី​រ៉ា មក​ទទួល​តំណែង​ជា​អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​លោក​ក៏​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទីតាំង​លក់ដូរ​នៅ​ផ្សារ​ព្រែក​ឯង​រហូត​ទទួលបាន​ជោគជ័យ​នា​ឆ្នាំ​២០២១​នេះ​តែម្តង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

រោងម៉ាស៊ីនមួយកន្លែងនៅស្រុកថ្មគោល សម្រុកទិញស្រូវក្នុងមួយថ្ងៃ ចាប់ពី ១.៥០០ ទៅ១.៨០០ តោន

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម