ព័ត៌មានជាតិ
ប្រជាពលរដ្ឋដែលរស់នៅក្បែរភូមិបឹងឈូក សុខចិត្តដាក់ខ្លួនក្នុងផ្ទះ ដើម្បីរក្សាសុខភាព
ពិតជាល្អណាស់ ដែលប្រជាពលរដ្ឋយើងភាគច្រើន មានការយល់ដឹងពីបញ្ហារក្សាសុខភាព ខណៈដែលមិនមានការចាំបាច់ គឺប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅសុខចិត្តរស់នៅក្នុងផ្ទះ។

បើនិយាយពីប្រជាពលរដ្ឋរស់នៅភូមិបឹងឈូក និងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ពួកគាត់សុខចិត្តសម្រាកនៅក្នុងផ្ទះ ដើម្បីការពារកុំឲ្យជំងឺនេះ ឆ្លងរាលដាលក្នុងសហគមន៍ ដូច្នេះសុំឲ្យអាជ្ញាធរកុំព្រួយបារម្ភអ្វី។ចំពោះសភាពការណ៍ ក្នុងសង្កាត់និរោធវិញ គឺផ្លូវមួយចំនួនមានភាពស្ងប់ស្ងាត់មិនកកស្ទះដូចមុនថ្ងៃទី២៨ ខែវិច្ឆិកាកន្លងមកទេ។ សូម្បីតែផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ដែលធ្លាប់តែកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃនោះ បែរជាស្ងាត់ជ្រងំដូចមានរូបភាព ដែលភ្នាក់ងារកម្ពុជាថ្មីចុះថតនាថ្ងៃទី២ខែធ្នូនេះស្រាប់។



គួរបញ្ជាក់ថា ចាប់ផ្តើមពីថ្ងៃផ្ទុះជំងឺកូវីដ១៩ នាថ្ងៃទី២៨ ខែវិច្ឆិកា បណ្តាលឲ្យមានប្រជាពលរដ្ឋក្នុងក្រុមទី៥ភូមិបឹងឈូក សង្កាត់និរោធ ក្នុងនោះគឺក្រុមគ្រួសារលោក សាយ ស៊ីម មេភូមិបឹងឈូកមាន វិជ្ជមានកូវីដ១៩ គឺធ្វើឲ្យប្រជាពលរដ្ឋលោកលែងហ៊ានដើរចេញពីផ្ទះដូចមុន ព្រោះខ្លាចឆ្លងរាលដាលជំងឺដ៏កាចសាហាវដល់សហគមន៍។ សូម្បីតែអ្នករស់ច្បារអំពៅចូលទៅកណ្តាលក្រុងភ្នំពេញ ក៏មានអ្នកភ័យខ្លាចឆ្លង មិនខុសពីមុនឲ្យតែឃើញជនបរទេសនាំគ្នាគេចចេញនោះទេ៕
អត្ថបទ៖ នរា
សូមចុចអាន៖ រាជធានី ភ្នំពេញ មានកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ជាង២០ទីតាំង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី