ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ចាក់ជនជាតិចិនបណ្ដាលឲ្យរបួសធ្ងន់រួចគេចខ្លួនមកស្នាក់នៅខេត្តសៀមរាបត្រូវនគរបាលឃាត់ខ្លួន
សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលខេត្តព្រះសីហនុ និងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នករត់ផាសអាប់ (psss app)បានចាក់ទៅលើបុរសជនជាតិចិនបណ្តាលឲ្យរងរបួសធ្ងន់រួចគេចខ្លួនមកស្នាក់នៅខេត្តសៀមរាប។
លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះថា ដោយមានកិច្ចសហការជាមួយកម្លាំងនគរបាលជំនាញចម្រុះទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់មានឈ្មោះ ថង សម្បត្តិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ រត់PassApp បច្ចុប្បន្ន ស្នាក់នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ( ចាក់និងកូនកាំបិត ) ដោយនៅវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ CHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ PassApp របស់ជនសង្ស័យឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេរ និងវ៉ៃជនសង្ស័យ ដោយទះ ០៣កំផ្លៀង ហើយភ្លាមនោះជនសង្ស័យក៏បានយកកាំបិតចុងស្រួចនៅក្នុងPassApp ចាក់ទៅលើជនរងគ្រោះចំផ្នែកពោះចំនួន ០១កាំបិត បណ្តាលឲ្យរបួសធ្ងន់ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់។

លុះរហូតដល់វេលាម៉ោង១៥និង០០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ទើបកម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅចំណុចបេនឡានក្នុងបុរី សៀង ណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែន ហើយក្រោយពេលសាកសួររួចរាល់ កម្លាំងខេត្តសៀមរាប បានប្រគល់ជនសង្ស័យឈ្មោះ ថង សម្បត្តិ ឲ្យទៅកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ