ព័ត៌មានជាតិ
បុរសម្នាក់ ដែលបានផុសប្រមាថមើលងាយសមត្ថកិច្ច ត្រូវបានហៅឲ្យចូលខ្លួនបំភ្លឺ និងសុំទោសជាសាធារណៈ
យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែតុលា បានឲ្យដឹងថា ចំពោះគណនីហ្វេសប៊ុកមួយឈ្មោះថា ដានៅលក់ទូរស័ព្ទគ្រប់ប្រភេទ ដែលបានផុសព័ត៌មានមិនពិត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា «នៅមុខសួនវឌ្ឍនៈ ផ្លូវវេងស្រេង ពួកអាជញ្ជក់ឈាម ខុសពីប្រទេសថៃឆ្ងាយដូចមេឃនិងដី» ដែលមានខ្លឹមសារប្រមាថមើលងាយមកលើមន្ត្រីនរគរបាល ដែលជាអ្នកអនុវត្តច្បាប់។
សមត្ថកិច្ច បានបញ្ជាក់ថា តាមពិតជាក់ស្តែងករណីនេះ គឺជាការចាប់ផាកពិន័យបុរសម្នាក់ឈ្មោះ សេង ដានី ដែលបានបើកបរល្មើសនឹងច្បាប់ចរណ៍ នៅវេលាម៉ោង ៨ និង៣០នាទី ត្រង់ចំណុចសួនវឌ្ឍនៈ ដោយមន្ត្រីនគរបាលចរណ៍ធ្វើការផាកពិន័យទៅតាមច្បាប់ និងបានចេញវិក័យបត្រផាកពិន័យត្រឹមត្រូវ។
ប៉ុន្តែនៅថ្ងៃល្ងាចទី១៤ ខែតុលា ឆ្នាំ២០២១ បុរស់ឈ្មោះ សេង ដានី នេះ បានផុសផ្សាយព័ត៌មានមិនពិត និងជេរប្រមាថ មកលើសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
រហូតដល់វេលាម៉ោង ២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនៃការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ បានកោះហៅឈ្មោះ សេង ដានី ចូលមកមកបភ្លឺ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសុំការលើកលែងទោស៕



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ