Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនពលករខ្មែរ ៥៧នាក់ ដែលមានបំណងលួចឆ្លងដែន ចូលប្រទេសថៃ

បានផុស

នៅ

សមត្ថកិច្ចកម្ពុជា បានសហការជាមួយយោធាថៃ បង្រ្កាបមុខសញ្ញានាំពលករចេញ ដោយមិនស្របច្បាប់ ដើម្បីឆ្លងដែនចូលក្នុងប្រទេសថៃ ១ករណី។

កិច្ចប្រតិបត្តិការនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ និងលោកវរសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន ៩នាក់ រួមជាមួយកម្លាំងយោធា សហការជាមួយទាហានឈុតខ្មៅថៃកងរយលេខ ៥២៣ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែន ដោយមិនស្របច្បាប់ ចូលក្នុងប្រទេសថៃ នៅចំណុចចន្លោះបង្គោលសីមាលេខ ៥៣ និង៥៤ ក្នុងភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

កម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន ៥៧នាក់ ដែលក្នុងនោះស្រី ២៣នាក់ និងក្មេង ៥នាក់ផងដែរ។ ក្រោយពីសួរនាំ គឺបានកំណត់មុខសញ្ញាជនសង្ស័យ ជាមេខ្យល់ម្នាក់ មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។​ ក្រោយសាកសួរ ក៏បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម