Connect with us

ព័ត៌មានជាតិ

នាវាចម្បាំងអូស្ត្រាលី HMAS Anzac នឹងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ នាថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ

បានផុស

នៅ

នាវាចម្បាំងអូស្ត្រាលីឈ្មោះ HMAS Anzac នឹងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅថ្ងៃច័ន្ទ​សប្ដាហ៍​ក្រោយ។ នេះបើយោងតាមការបង្ហោះឲ្យដឹង នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអូស្ត្រាលី​ប្រចាំ​កម្ពុជា​ នៅព្រឹកថ្ងៃទី១៧​ ខែតុលានេះ។

ស្ថានទូតអូស្រ្តាលី បានលើកឡើងថា អូស្ត្រាលី​រីករាយក្នុងការនាំយកសកម្មភាព ចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថា សកម្មភាពចូលរួម ក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour 2021 ត្រឡប់មកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

បើតាមស្ថានទូតអូស្ត្រាលី នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយ នៃសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។ នេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានេះ នាវា HMAS Anzac នឹងនាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រភពដដែល បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសសម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិ​បត្តិការ កងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលា​អនឡាញ ដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ ស្ថានទូតអូស្ដ្រាលី បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយសម្រួលដល់ដំណើរទស្សនកិច្ចនេះ ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានា ក្នុងការរៀបចំដោយសារតែជំងឺកូវីដ-១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច៣១ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម