ព័ត៌មានជាតិ
លោក ជា ច័ន្ទបរិបូរណ៍ ចង់ឃើញនៅតាមវត្តអារាមនានា មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានវត្តអារាមជិត ៥ពាន់វត្ត។ ដូច្នេះប្រសិនបើនៅតាមវត្តនីមួយៗ មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ សម្រាប់បម្រើឲ្យកិច្ចការសាសនានៅក្នុងវត្ត គឺជារឿងល្អ ហើយថានៅពេលដែលប្រទេសកម្ពុជា មានព្រឹត្តិការណ៍ធំៗ ណាមួយ ក៏អាចយកវង់ភ្លេងទាំងពីរ មកប្រគំបានផងដែរ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកស្រលាញ់ចូលចិត្តវិស័យសិល្បៈមួយរូបដែរនោះ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានលើកឡើងនូវគំនិតគួរពិចារណាមួយ នៅលើគណនីហ្វេសប៊ុករបស់លោកថា ទូទាំងប្រទេសកម្ពុជា មានវត្តអារាមចំនួន ៤៩៨៥វត្ត (ស្ថិតិ ២០១៨) ប្រសិនបើតាមវត្តនីមួយៗ មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ សម្រាប់បម្រើកិច្ចការសាសនា របស់វត្តប្រចាំថ្ងៃ។
លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរបន្តថា ត្រឹមតែពាក់កណ្តាលនៃចំនួនស្ថិតិនេះ ប្រសិនបើយើងគិតត្រឹមតែ២០០០ពាន់វត្តទូទាំងប្រទេសកម្ពុជា និងមានវង់ភ្លេងឆៃយ៉ាំ ២០០០វង់ និងវង់ភ្លេងពិណពាទ្យ ២០០០វង់។ រីឯតន្ត្រីករវង់ភ្លេងទាំងពីរនេះ ប្រមាណជាជាង ២៤០០០នាក់។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានលើកឡើងទៀតថា «ប្រសិនបើកម្ពុជាមានព្រឹត្តការណ៍ធំៗ ដូចជា កម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA -Games 2023 វង់ភ្លេងទាំងពីរវង់យកមកប្រគំ មិនដឹងជាអស្ចារ្យ យ៉ាងណានោះទេ។ ខ្ញុំកំពុងតែសរសេរនេះអារម្មណ៍ ក៏ព្រឺសម្បុរ ដែរ»៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?