ព័ត៌មានជាតិ
អ្នកកាសែតចុះយកព័ត៌មាន មិនសហការជាមួយអាជ្ញាធរ ត្រូវក្រុមអ្នកលេងល្បែងជល់មាន់វាយ
មិនមែនជាករណីដែលកើតឡើងជាលើកទីមួយនោះទេ ដែលអ្នកកាសែតត្រូវគេវាយ ខណៈពួកគេចុះយកព័ត៌មានតាមវង់ល្បែង ដែលជនខិលខូចលួចលាក់បើកលេង ដោយមិនបានសហការណ៍ជាមួយអាជ្ញាធរ។
មានការមិនអស់ចម្ងល់ជាច្រើន រវាងអ្នកកាសែត និងអ្នកបើកកន្លែងជល់មាន់ ក្រោយបែកធ្លាយវីដេអូក្រុមអ្នកលេងមាន់ ជល់វាយអ្នកកាសែត ដោយខឹងរឿងឡាយកន្លែងជល់មាន់ ថាតើជាការចរចាលាភសក្ការៈមិនត្រូវគ្នា រវាងពួកគេ ឬយ៉ាង ណា បានជាកើតករណីនេះឡើង ហើយតើមុននឹងចុះទៅយកព័ត៌មាននេះ ពួកគេមានរាយករណ៍ និងសហករណ៍ជាមួយអាជ្ញាធរដែរ ឬទេ? ព្រោះអ្នកកាសែតគ្រាន់តែជា អ្នកជូនដំណឹងទៅមហាជន និងធ្វើការសំណូមពរទៅអាជ្ញាធរប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុរួចរាល់ចប់សព្វគ្រប់ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ទើបឃើញអភិបាលស្រុកបាទី លោក ភួន ឈីម និងលោកអធិការនគរបាលស្រុក និងកម្លាំងពាក់ព័ន្ធ ចុះទៅដល់កន្លែងកើតហេតុ គឺសង្វៀនជល់មាន់ ដែលជនខិលខូចលួចលេង។
សូមបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានបែកធ្លាយ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រោយមានអ្នកសារព័ត៌មានចុះទៅដល់ និងធ្វើការឡាយចូលបណ្តាញសង្គមហ្វេសប៊ុក៕
អត្ថបទ៖ វីរៈ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ