ព័ត៌មានជាតិ
អាជ្ញាធរថៃ ៖ ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវ ត្រៀមបើកដំណើរការឡើងវិញ នៅថ្ងៃទី១ វិច្ឆិកាខាងមុខ
លោក ព្រីន យ៉ាផូធិសាត អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការ នៃមជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ ដើម្បីពិនិត្យការអនុវត្តបទបញ្ជា វិធានការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្កត់ធ្ងន់លើការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ ដែលរួមមាន៖
ទី.១ អំពីកាការរត់ពន្ធឆ្លងដែន និងជួញដូរមនុស្ស ពលករ កម្មករចូល និងចេញដោយខុសច្បាប់
ទី.២ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ
ទី.៣ បទល្មើសទំនិញខុសច្បាប់ ព្រមទាំងតាមដាននូវសកម្មភាពផ្សេងៗ ទៀត។ នេះបើតាមសារព័ត៌មាន ក្នុងស្រុក របស់ថៃ ក៏ដូចជាមន្ត្រីថៃដែលស្រង់សម្ដី ដោយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដែលបញ្ជាក់កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងសាលប្រជុំព្រំដែនកម្ពុជា-ថៃ នៅស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ។
កិច្ចប្រជុំត្រួតពិនិត្យបែបបទទៅលើបញ្ហាព្រំដែន លោកអភិបាលខេត្តស្រះកែវ បានស្នើឲ្យមន្ត្រីអង្គភាពពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនសម្រាប់ការចូលទៅក្នុងប្រព័ន្ធការងារជាធម្មតា នៅពេលដែលនាយករដ្ឋមន្ត្រីបញ្ជា ឲ្យបើកប្រទេសដំណើរការឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ព្រីន យ៉ាផូធិសាត បានបញ្ជាក់ក្នុងអង្គប្រជុំបន្តទៀតថា ត្រូវរៀបចំឲ្យរួចរាល់នូវកម្លាំងទ័ព មន្ត្រីមានសមត្ថកិច្ច ត្រៀមឧបករណ៍នីតិវិធីនៃការធ្វើការងារ ផ្នែកសុខភាពសាធារណៈ ដើម្បីផ្តល់សេវាកម្មដល់ប្រជាជន និងអ្នកដំណើរ ដែលនឹងឆ្លងកាត់ច្រកព្រំដែន អារញ្ញ ប្រាថេត និងប៉ុស្តិ៍ត្រួតពិនិត្យផ្សេងៗ នៅក្នុងខេត្តស្រះកែវ។ រីឯមេបញ្ជាការ នៃ អង្គភាពទាំងឡាយ ត្រូវបញ្ជាអ្នកក្រោមបង្គាប់ឲ្យទប់ស្កាត់ សកម្មភាពខុសច្បាប់នានា ដែលប្រព្រឹត្តិដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច រដ្ឋាភិបាល ពោលគឺកុំឲ្យមានកើតមានឡើងក្នុងអង្គភាពទាំងអស់។ បើមាននឹងត្រូវកំចាត់ដោយ គ្មានការលើកលែងឡើយ ហើយមន្ត្រីអ្នកគ្រប់គ្រង ត្រូវត្រួតពិនិត្យតាមដាន អ្នកក្រោមបង្គាប់របស់ខ្លួន ហើយធានាថា កុំឲ្យធ្វើខុសឲ្យសោះ។
ទាក់ទងនឹងការបើកប្រទេសឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថៃ និងកម្ពុជា នៅខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការកំណត់បើកប្រទេសថៃឡើងវិញ ក្នុងអំឡុងនៃ ការរីករាល ដាលជំងឺកូវីដ-១៩នោះ ក៏មិនទាន់ប្រាកដថា នឹងធ្វើបានមែនឬយ៉ាងណាទេ ក្នុងត្រូវចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនជនបរទេសរស់នៅ និងធ្វើការក្នុងខេត្តស្រះកែវ ក៏ដូចជានៅប្រទេសថៃ។ ដោយឡែកពលរដ្ឋ និងពលករកម្ពុជាកន្លងមក ពួកគេបានវិលមកប្រទេសកម្ពុជា ទើបទទួលបានការចាក់វ៉ាក់សាំង។
ក្នុងនោះអាជ្ញាធរកម្ពុជា នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ក៏បានស្នើជាញឹកញយទៅសមភាគីថៃ ដើម្បី ស្នើសុំឲ្យពលរដ្ឋកម្ពុជា ជាប់គាំងនៅក្នុងប្រទេសថៃ ដែលបិទប្រទេសដើម្បីឲ្យពួកគេអាចឆ្លងដែនស្របច្បាប់ ឬក៏ផ្តល់ទីតាំងណាមួយ នៅមាត់ទ្វារច្រកព្រំដែនឲ្យគ្រូពេទ្យកម្ពុជា ចូលទៅចាក់វ៉ាក់សាំងជូន។ ប៉ុន្តែភាគីថៃមិនអនុញ្ញាត ឡើយ។ ដូច្នេះជម្រើសតែមួយគត់គឺពលករ និងពលរដ្ឋកម្ពុជាត្រូវតែរកគ្រប់វិធីជ្រៀតឆ្លងដែន មកប្រទេសកម្ពុជា ទើបអាចទទួលបានការចាក់វ៉ាក់សាំងបាន នៅក្នុងប្រទេសរបស់ខ្លួន។
ចំពោះការបើកព្រំដែន ពលរដ្ឋ និងមន្ត្រីកម្ពុជានៅព្រំដែន បានប្រាប់ឲ្យដឹងថា កន្លងមក ក្នុងអំឡុងនៃការអនុវត្ត វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ភាគីថៃ ខេត្តស្រះកែវ តែងជូនដំណឹងរាល់ចុងខែថា អាជ្ញាធរថៃ ត្រូវ បិទព្រំដែន១ខែហើយ ១ខែទៀត មិនទាន់ឃើញបើក៕
អត្ថបទ៖ វ៉ាន់ ណាង





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ