ព័ត៌មានជាតិ
កុមារ និងយុវវ័យក្រោមអាយុ ១៨ឆ្នាំ ត្រូវបានលើកលែង បង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ ពេលចេញ-ចូលគ្រឹះស្ថានសិក្សា
កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមានអាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ច បង្ហាញបណ្ណចាក់វាំក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីណែនាំបន្ថែម របស់រដ្ឋបាលរាជធានីភ្នំពេញលេខ០២៨/០១ សណន ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១៧ ខែតុលា ដែលក្នុងសេចក្ដីណែនាំនេះ មានខ្លឹមសារថា៖
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ស្ដីពី ការបង្ហាញបណ្ណចាក់វាំកំលាំងកូវីដ-១៩ ឬ បណ្ណចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះតាមរយៈការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។
ឈរលើមូលដ្ឋានខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្ដីណែនាំបន្ថែម ដល់គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និង សាធារណជនទាំងអស់ នូវគោលការណ៍ដូចខាងក្រោម៖
១-ចំពោះកុមារ និងយុវវ័យដែលមានអាយុ ចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមាន អាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។
២-គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក អប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យចូល ក្នុងគ្រឹះស្ថានសិក្សា។ ដោយឡែក ចំពោះកុមារ និងយុវវ័យដែល មានអាយុក្រោម ១៨ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់រាំកំសាំងផងដែរ រាល់ពេលចេញ-ចូល ទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។
បន្ថែមលើវិធានការត្រួតពិនិត្យបណ្ណចាក់រាំកំសាំង តាមគោលការណ៍ណែនាំខាងលើនេះ គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍៖ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ត និងការស្កេន QR Code។ល។ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ