Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យប្រកាសឱ្យពលរដ្ឋនៅអាងដងស្ទឹងស្រែងប្រុងប្រយ័ត្នខ្ពស់

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យបានប្រកាសឱ្យពលរដ្ឋរស់នៅអាងដងស្ទឹងស្រែងបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារស្ថានភាពទឹកភ្ញៀងបន្តធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកនៅតាមអាងដងស្ទឹងស្រែងបន្តហក់ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យដែលចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែតុលានេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្បែរអាងទឹក និងតាមបណ្តោយដងស្ទឹងស្រែង ជ្រាបថា ដោយសារបរិមាណទឹកភ្លៀងដែលបានបន្តធ្លាក់ជាប់ៗគ្នា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៧ តុលា ឆ្នាំ២០២១ នៅតែបន្តក់ គិតត្រឹមម៉ោង៥ល្ងាចបរិមាណទឹក កម្រិតពី ១០០-១៧០ មីលីម៉ែត្រ នៅតំបន់ផ្ទៃរងទឹកភ្លៀងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបង្កឱ្យកម្ពស់ទឹកតាមបណ្តាអាងទឹក នៅលើដងស្ទឹងស្រែងហក់ឡើងដល់កម្រិតដូចខាងក្រោម

១. អាង០៥ ទឹកមានកម្ពស់ ១.៨០ ម៉ែត្រ កម្រិតប្រកាសប្រុងប្រយ័ត្ន ២.០០ ម៉ែត្រ និងប្រកាសអាសន្ន ២.៥០ ម៉ែត្រ។

២. អាងតាម៉ុក ទឹកមានកម្ពស់ ៣.៤៨ ម៉ែត្រ កម្រិតប្រកាសប្រុងប្រយ័ត្ន ៣.៨០ ម៉ែត្រ និងប្រកាសអាសន្ន ៤.៥០ ម៉ែត្រ។

៣. អាងទំនប់ថ្មី ទឹកមានកម្ពស់ ៣.៤៨ ម៉ែត្រ កម្រិតប្រកាសប្រុងប្រយ័ត្ន ៣.៥០ម៉ែត្រ និងប្រកាសអាសន្ន ៤.៥០ម៉ែត្រ។

៤. ស្ទឹងស្រែង២ ទឹកមានកម្ពស់ ៣៥,៦០ ម៉ែត្រ កម្រិតប្រកាសប្រុងប្រយ័ត្ន ៣៥.៩០ម៉ែត្រ និងប្រកាសអាសន្ន ៤១.០០ ម៉ែត្រ។

៥. អាងស្ទឹងស្រែង១ ទឹកមានកម្ពស់ ២៦.០៩ ម៉ែត្រ កម្រិតប្រកាសប្រុងប្រយ័ត្ន ២៧.០០ម៉ែត្រ និងប្រកាសអាសន្ន ២៧.៨០ ម៉ែត្រ។

មន្ទីរធនធានទឹកបានបន្តថា ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋដែល កំពុងរស់នៅតាមបណ្តាអាង ដងស្ទឹងស្រែង សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។

មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បាននឹងកំពុងបន្តតាមបានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកម្ពស់ទឹក មន្ទីរនឹងជម្រាបជួនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីចាំបាច់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម