Connect with us

ព័ត៌មានជាតិ

សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ កំពុងរស់នៅ ក្នុង​តំបន់​វាល​រហាល​កែស​អា​វៀន​ ស្រុក​ព្រះ​នេត្រ​ព្រះ

បានផុស

នៅ

​​វាល​រហាល​កែស​អា​វៀន ​គឺជា​តំបន់​អភិរក្ស​ពូជ​ត្រី និង សត្វ​ស្លាប​ជាច្រើន​ប្រភេទ​មក​រស់នៅ​ទីនោះ​មាន​ក្តី​សុខសាន្ត តំបន់ អភិរក្ស ពូជ​ត្រី​និង ស្លាប​ជា​ប្រភេទ​នៅ​រហាល​កែស​អា​វៀន​នេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ខាងត្បូង វិទ្យាល័យ ហ៊ុន សែន ឈ្នួ​រ​មានជ័យ ប្រហែល​៧ គីឡូម៉ែត្រ ជាប់​នឹង​ព្រំប្រទល់​ចំនួន​ស្រុក​ក្រុង៣ គឺ​ស្រុក​ព្រះនេត្រព្រះ ស្រុក​មង្គល​បូរី និងក្រុង​សិរីសោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខុង ប៊ុន ជំទប់​ទី​១ ឃុំ​ឈ្នួ​រ​មានជ័យ បាន​ព្រឹក​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា វាល​រហាល​កែស​អា​វៀន​នេះ ​កាល​ដើមឡើយ​ជា​ទំនប់​បិទ​ទឹក​នៅ​សម័យ​៣​ឆ្នាំ ៨​ខែ​និង​២០​ថ្ងៃ ដែល​សម័យ​ពួក​ប៉ុល​ពត​ បាន​កែន​ប្រជាពលរដ្ឋមកធ្វើទំនប់ ដើម្បី​ធ្វើ​អាង​ស្តុក​ទឹក​ កុំ​ឲ្យ​ទឹក​ហូរ​ចូល​ស្ទឹង​មង្គល​បូរី និងស្ទឹង​សិរីសោភ័ណ​ ដើម្បី​ទុក​ទឹក​ប្រើប្រាស់​ នៅ​ក្នុងអាង ឃុំ​ឈ្នួរ និង ឃុំ​ព្រះនេត្រព្រះ ស្ថិត ក្នុងស្រុក​ព្រះនេត្រព្រះ និង​សង្កាត់​កោះ​ពង​សត្វ​ ក្រុង​សិរីសោភ័ណ។​

លោក ខុង ប៊ុន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​តំបន់​វាល​រហាលអាវៀន​នេះ ​មាន​ទំហំ​ដី​ប្រមាណ​ជា ២៨ ហិច​តា​នា​រដូវប្រាំង បើ​ចង់​មក​ទស្សនា ហ្វូង​សត្វ​ស្លាប​ទាំង​នេះ គឺ​អាចធ្វើដំណើរ​ ដោយឡាន ឬម៉ូតូបាន ប៉ុន្តែ​បើរដូវវស្សាយើងអាចជិះទូកប្រហែលជា៤គីឡូម៉ែត្រ ទើប​ដល់​ទីទួល​ទំនប់ ដែល លើក​ពី​សម័យ​ប៉ុល​ពត​នេះ ហើយទៅថ្ងៃ​អនាគត ឬក្នុងរយៈពេលដ៏ខ្លី​ខាងមុខនេះ ​ទឹក​ស្រក​អស់​រដ្ឋបាលឃុំ​នឹង​បង្កើត​តំបន់​នេះ ​ឲ្យជាតំបន់ទេសចរណ៍​ធម្មជាតិមួយកន្លែង ដោយរៀបចំកន្លែង អង្គុយលេង កន្លែងទស្សនាសត្វស្លាបជាដើម។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា លោកចង់ស្វែងរកអង្គការជាដៃគូ ដើម្បីអភិវឌ្ឍតំបន់នេះ ដើម្បី រកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍ចំពោះក្រុមហ៊ុនឯកជន មានគេទំនាក់ទំនង អភិវឌ្ឍតំបន់នេះដែរ តែអាជ្ញាធរឃុំមិនយល់ព្រម ព្រោះវាបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុង​សហគមន៍។ ​ក្នុង​នោះ​លោក​បាន​អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាពូជត្រី និង សត្វស្លាប ដែលកំពុងតែរស់នៅដ៏សុខសាន្ត កកើតកូនចៅយ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ កុំឲ្យ វិនាសទៅវិញ ដូចជាមានការលួចបាញ់ លួចយកពង នេះ​ជាសម្បត្តិធម្មជាតិរបស់យើង ទាំងអស់គ្នា​ទេ​ បើយើងបាញ់សម្លាប់សត្វទាំង​នេះ ​ធ្វើជា​អាហារ​វា​មាន​ប្រយោជន៍បានតែមួយ ពេលប៉ុណ្ណោះ តែ​បើយើងទុកសត្វទាំងនេះរស់ វាមានប្រយោជន៍ដល់យើងតកូនតចៅ​យើង ជាង នេះទៀតនៅរដូវប្រាំង កើត​ឲ្យមានការដុតភ្លើងវាល ដែលនាំឲ្យឆេះរាលដាលមកដល់ព្រៃតំបន់ អភិរក្សនេះ ដែលនាំឲ្យសត្វស្លាបទាំងនេះ មិនមានទីកន្លែងនៅ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ភូមិ​បឹង​ឈូក​ សុខចិត្ត​ដាក់ខ្លួន​ក្នុង​ផ្ទះ​ ដើម្បី​រក្សា​សុខភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម