ព័ត៌មានជាតិ
មាន់ព្រៃកូរ៉េមានរសជាតិឆ្ងាញ់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យកទៅធ្វើជាស៊ុប
មាន់ព្រៃកូរ៉េបានធ្វើការនាំចូលពីប្រទេសកូរ៉េមកស្តុកលក់ក្នុងខេត្តកំពត ទើបតែថ្មីនេះមានបណ្តាញសង្គមបានធ្វើការផ្សព្វផ្សាយ ដោយសត្វមាន់ព្រៃកូរ៉េមានរោមពណ៌ចម្រុះឆើតព្រមទាំងមានរសជាតិឆ្ងាញ់ជាងមាន់ស្រុក ដោយអ្នកទទួលទានយកទៅចម្អិនជាស៊ុប។

បើតាមការលើកឡើងរបស់លោកស្រី វី ដែលជាអ្នកលក់បន្តពីកសិដ្ឋានចិញ្ចឹមមាន់ព្រៃកូរ៉េនៅខេត្តកំពត បានឱ្យដឹងថា បងស្រីទើបតែបើកលក់មាន់ព្រៃកូរ៉េនេះ រយៈពេល៥ខែប៉ុណ្ណោះហើយបានធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមឃើញថា មានអតិថិជនបានមករកទិញយកមកចិញ្ចឹមច្រើន។ លក្ខណៈមាន់ព្រៃនេះ មានស្ថានភាពរស់នៅសាមញ្ញដូចជាមាន់ស្រុក ដោយមិនរើសចំណីនោះឡើយ។ អ្នកលក់បន្តក្នុងស្រុកឈូក ខេត្តកំពតនេះ បានឱ្យដឹងទៀតថាតម្លៃមាន់ព្រៃកូរ៉េឈ្មោលមួយក្បាលថ្លៃ១០ម៉ឺនរៀល ហើយចំណែកមេមាន់ព្រៃកូរ៉េមួយក្បាលថ្លៃ១០ម៉ឺនរៀលដូចគ្នា ហើយប្រភេទមាន់ព្រៃញីនេះ ពងបានច្រើនដូចមាន់មេក្នុងស្រុកដែរ។


ក្នុងការចិញ្ចឹមមាន់ព្រៃកូរ៉េឈ្មោលអស់ធំមានទម្ងន់ជាទូទៅ២គីឡូក្រាម ក្នុងមួយក្បាលចំណែកមាន់ព្រៃកូរ៉េញីមានទម្ងន់មិនដល់២គីឡូក្រាមនោះទេ។ លោកស្រី វី បានបញ្ជាក់ទៀតថា អ្នកដែលយកទៅចិញ្ចឹមហើយចម្អិនធ្វើម្ហូបជាស៊ុបមាន់ព្រៃកូរ៉េ មានរសជាតិឆ្ងាញ់ជាងមាន់ក្នុងស្រុក។អាស្រ័យដូច្នេះហើយ ទើបមានអតិថិជនមកទិញដល់កន្លែងតែម្តង៕
អត្ថបទ៖ កញ្ញា វ៉ាត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា