Connect with us

ព័ត៌មានជាតិ

ទឹកទន្លេទាំងបី ក្នុងខេត្តស្ទឹងត្រែង បានឡើងបន្តិច ខណៈទទួលឥទិ្ធពលព្យុះ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ​ឆ្នាំ២០២១​នេះ​ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសថា ទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងមាន ទន្លេមេគង្គ ទន្លេសេកុង​និងទន្លេសេសាន មានសន្ទុះឡើងបន្តិចវិញហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ប៉ាង ប៉េង ​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ទន្លេមេគង្គ​ព្រឹក​ម្សិល ៦.៧៥​ម៉ែត្រ ព្រឹក​នេះ​៧.៣២​ម៉ែត្រ ឡើង​០.៥៧​ម៉ែត្រ ខណៈដែល​ប្រកាសអាសន្ន​១០.៧០​ម៉ែត្រ​។​

​ទន្លេសេសាន​ព្រឹក​ម្សិល​៧.៤២​ម៉ែត្រ ព្រឹក​នេះ​៨.០៨​ម៉ែត្រ ឡើង (០.៦៦​ម៉ែត្រ​) ខណៈ​ប្រកាសអាសន្ន​១០.៥០​ម៉ែត្រ។ ទន្លេសេកុង​ព្រឹក​ម្សិល​៧.២៤​ម៉ែត្រ​ព្រឹក​នេះ ៩.៧៨​ម៉ែត្រ ឡើង​(២.៥៤​ម៉ែត្រ​)​ខណៈ​ប្រកាសអាសន្ន​១១.៥០​ម៉ែត្រ​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​បន្ថែម​ថា​ ទឹកទន្លេ​ទាំងបី​ក្នុង​ខេត្តស្ទឹងត្រែង​កាលពី​ប៉ុន្មាន ថ្ងៃមុន​បាន​ស្រក់​ចុះ នៅត្រឹមតែ​ជាង​៥​ម៉ែត្រ បន្ទាប់ពី​មាន​ព្យុះ​នៅ​បណ្ដា​ប្រទេសជិតខាង នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ទឹកទន្លេ​ទាំង​៣​មានការ​ហក់​ឡើង​ជាប​ន្ត​បន្ទាប់ មាន​ទន្លេ​២​ឡើង​ជាង​កន្លះ​ម៉ែត្រ និង​ទន្លេសេកុង​ឡើង​រហូត​ជាង​ពីរ​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី ១៨​តុលា​នេះ​។ លោក​បន្តថា ទឹក​ហក់​ឡើងវិញ​នោះ​ ដោយសារ​មាន​ព្យុះ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ព្យុះ​វា​អាច​នឹង​បញ្ចប់​នៅ​ថ្ងៃស្អែក ហើយ​ទឹក​ផ្នែក​ខាងលើ​បាន​ស្រក​ចុះ​វិញ​ហើយ វា​មិន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ឬ​ប្រកាសអាសន្ន​នោះ​ទេ​៕

​អត្ថបទ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម