ព័ត៌មានជាតិ
ក្រុមឆក់ ចេញប្រតិបត្តិការទាំងព្រឹក ឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូ៤គ្រឿង
ជនសង្ស័យមួយក្រុម បានចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវទាំងព្រឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូចំនួន៤គ្រឿង ដោយឡែកបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលា ម៉ោង ៩ និង ៤០ នាទីព្រឹកនៅចំណុចផ្លូវបេតុងបណ្តោយផ្លូវតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សំ បុណ្យ ពុធ្ធិជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់ផ្ទះជួល ភូមិក្រាំងអង្ក្រង ខណ្ឌសែនសុខ។


ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ២នាក់ ជិះម៉ូតូហុងដាឌ្រីមទាំង២គ្រឿង ចេញធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់នៅផ្លូវបេតុងមុខវត្តតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ភ្លាមៗ។
សមត្ថកិច្ចបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះទៅបង្ក្រាបជនសង្ស័យ តែដោយសារពួកគេដឹងខ្លួនទាន់គេចខ្លួនអស់និងរកឃើញម៉ូតូចំនួន២គ្រឿង ដែលជនសង្ស័យបានបន្សល់ទុកម៉ូតូ២គ្រឿង មួយគ្រឿងហុដាឌ្រីម និងមួយគ្រឿងទៀតម៉ាក និចធូ ពណ៌ស។


បច្ចុប្បន្នមានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រមូលវត្ថុតាងរួមទាំងជនសង្ស័យម្នាក់ ដែលឃាត់បានយកមកសួរនាំនៅផ្នែកជំនាញ នៃអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងនិងតាមវែករកមុខសញ្ញាដែលនៅសេសសល់មកផ្តន្ទាទោសឲ្យខានតែបាន៕
អត្ថបទ៖ សុខា

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?