ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយរាប់ម៉ឺនគីឡូក្រាម និងទំនិញខូចគុណភាពមួយចំនួនធំ ត្រូវមន្ត្រីជំនាញដុតបំផ្លាញចោល
អាល់កុលក្លែងក្លាយប្រមាណ១៦៨០០គីឡូក្រាម រួមនឹងទំនិញខូចគុណភាពជាច្រើនមុខសរុបចំនួន១៥០គីឡូក្រាម ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយ ហៅកាត់ថា (ក ប ប)បានធ្វើការចាក់បំផ្លាញ និងដុតបំផ្លាញចោលក្រោយរកឃើញនិងរឹបអូសបានពីលើទីផ្សារកន្លងមក។
តាមមន្ត្រីជំនាញបានបញ្ជាក់ថា អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ត្រូវបានដុត និងបំផ្លាញចោលនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញរបស់លោក មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមនិងកម្លាំងអធិការនគរក្រុងដូនកែវ ខេត្តតាកែវផងដែរ នៅទីលានចាក់សំរាមក្រុងដូនកែវ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕


អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ