ព័ត៌មានជាតិ
ក្រសួងកសិកម្មធ្វើប្រតិភូកម្មសេវារដ្ឋបាល និងផ្ទេរមុខងារមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់កម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្របតាមគោលការណ៍បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមាន ឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។
លោក វេង សាខុន រដ្ឋមន្ត្រីបានលើកឡើងថា ឆ្លើយតបទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនទៅឱ្យរដ្ឋបាលរាជធានី-ខេត្តរួមមាន៖ ការចេញលិខិតអនុញ្ញាតធ្វើវារីវប្បកម្ម ការចេញលិខិតអនុញ្ញាត និងវិញ្ញា បនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) សេវាកម្មត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និងការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វសាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” សេវាលើការចេញលិខិតអនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម សេវាលើដំណើរការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយអ្នកលក់ដុំលក់រាយ និងជាពិសេសដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្តឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាក្រសួងកសិកម្មនិងក្រសួងមហាផ្ទៃបានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី “បែបបទនីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី-ខេត្ត”។
ជាមួយគ្នានេះក្រសួងក៏បានផ្ទេរមុខងារតាមបែបប្រតិភូកម្មប្រគល់ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមមាន៖ ការងារកសិកម្ម ការងារសុខភាពសត្វ និងផលិតកម្មសត្វ ការងារព្រៃឈើ ការងារជលផល និង ការផ្តល់សេវារដ្ឋបាលផ្នែកកសិកម្ម (ជី និងថ្នាំកសិកម្ម) ផ្នែកផលិតកម្ម និងបសុព្យាបាល (វិញ្ញាបនបត្រអនាម័យសត្វ ផលិតផលសត្វ និងបសុ ព្យាបាល) និង ផ្នែកវារីវប្បកម្ម។ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលបានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងថ្មីដោយធ្វើសមាហរណកម្មការិយាល័យកសិកម្មក្រុងស្រុក ខណ្ឌទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍នៃរដ្ឋបាលក្រុងខណ្ឌ។ ដោយឡែក សេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដារសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ បាន និងកំពុងដំណើរការពិនិត្យ និងពិភាក្សា។
ដើម្បីធានាដល់ដំណើរការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានភាពច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា លោក វេង សាខុន បានផ្តល់ជូនអនុសាសន៍សំខាន់ៗមួយចំនួនជូនទៅលេខាធិការដ្ឋានក្រសួងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទុកជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ យកទៅអនុវត្តបន្ត ឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២៣ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី