ព័ត៌មានជាតិ
ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ជួយសង្គ្រោះស្ត្រីខ្មែរ៤នាក់
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ស្ត្រីខ្មែរចំនួន៤នាក់ ដែលទៅរស់នៅក្នុងប្រទេសចិន ដោយខុសច្បាប់ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង សហការអន្តរាគមន៍ជាមួយអាជ្ញាធរចិន ឲ្យត្រឡប់មាតុប្រទេសវិញនៅពេលឆាប់ៗខាងមុខ។

លោក កុយ គួង បញ្ជាក់យ៉ាងដូច្នេះថា “ស្ថានអគ្គកុងស៊លកម្ពុជាប្រចាំទីក្រុងណាននីង ប្រទេសចិន បានសហការអន្តរាគមន៍ជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន៤នាក់ និងទារកម្នាក់ ដែលមករស់នៅក្នុងប្រទេសចិនដោយខុសច្បាប់ ឲ្យវិលត្រឡប់មាតុប្រទេសវិញ តាមជើងយន្តហោះ CZ8313 ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង២៥ នាទីព្រឹក នៅព្រលានយន្តហោះភ្នំពេញ”។

គួររំលឹកថា ថ្មីៗនេះស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវ ប្រទេសចិន បានជួយដំណោះស្រាយស្ត្រី២នាក់ ដែលមានបញ្ហាជាមួយគ្រួសារ ហើយមិនចង់បន្តរស់នៅជាមួយប្តីជនជាតិចិន ដើម្បីបានត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ ប៉ុន្តែករណីនេះ ត្រូវការពេលវេលា ដើម្បីរៀបចំតាមនីតិវិធីច្បាប់របស់ប្រទេសចិន។ ពីព្រោះតាមច្បាប់ប្រទេសចិន ត្រូវធ្វើការលែងលះ លុបសៀវភៅអាពាហ៍ពិពាហ៍ហើយសិន ទើបអាចត្រឡប់មកស្រុកវិញបាន។
ស្ត្រីខ្មែរ២នាក់នោះ រួមមានទី១, មានឈ្មោះថា ឈឺន សុផៃ ទីកន្លែងកំណើតនៅភូមិកសិកម្ម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកស្ត្រីទី២, មានឈ្មោះថា លីន សាវ៉ន ទីកន្លែងកំណើតភូមិម៉ាសែន ឃុំប៉ាហាល ស្រុកត្បែង ខេត្តព្រះវិហារ ពួកគេបានសុំអន្តរាគមន៍ឲ្យជួយពួកគេត្រឡប់មកស្រុកកំណើតវិញ ដោយសារការធ្វើបាបពីសំណាក់ប្តីជនជាតិចិន៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង