ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្តាល ណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ដល់អ្នកបើកបរដឹកខ្សាច់ និងដី
អាជ្ញាធរខេត្តកណ្តាល បានធ្វើការណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀនដល់អ្នកបើកបរដឹកខ្សាច់ និងដឹកដីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ ការដឹកជញ្ជូន ការធ្វើ អាជីវកម្មធនធានរ៉ែ ជាមួយប្រជាពលរដ្ឋដែលប្រកបមុខរបបអាជីវកម្មរ៉ែ ដឹកដី ដឹកខ្សាច់ គ្រួស នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅព្រឹកថ្ងៃទី១៨តុលានេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរនៃស្រុកទាំងពីរ ត្រូវត្រួតពិនិត្យរាល់ការដឹក ខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។


លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា« រាល់ដឹកជញ្ជូនខ្សាច់ ក្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឲ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឲ្យបានជិតល្អ កុំដឹងលើកទម្ងន់ បើកបរដោយក្រមសីលធម៌»។ ជាងនេះទៅទៀត លោកអភិបាលរងខេត្តបានស្នើដល់កម្លាំងមានសមត្ថកិច្ច ត្រូវកំណត់អត្តសញ្ញាណអ្នកបើករថយន្តដឹកខ្សាច់ ដឹកដី ឲ្យបានច្បាស់លាស់ស្របតាមច្បាប់ ត្រូវមានប័ណ្ណបើកបរ និងត្រូវត្រួតពិនិត្យរកសារធាតុញៀនផងដែរ។

ក្នុងឱកាសនោះដែរ លោក ណុប ដារ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកបើកឡានដឹកខ្សាច់ ដឹកដីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការការពារកូវីដ-១៩ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ៣ ការពារ និង ៣ កុំ ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច