ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ណែនាំអាជ្ញាធរក្រុងកំពង់ឆ្នាំងជួយមើលលូតាមផ្លូវជាតិដែលមានសំរាមកកស្ទះ
កំពង់ឆ្នាំង ៖ ប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងទូទាំងប្រទេសកម្ពុជាភ្លៀងបានធ្លាក់ជាប់ជារៀងរាល់ថ្ងៃ ដែលបានធ្វើឲ្យជំនន់ទឹកភ្លៀងលិចលង់មូលដ្ឋាននិងផ្លូវនានាមួយចំនួនផងដែរ។
ដោយឡែក នៅក្នុងក្រុងកំពង់ឆ្នាំងគេសង្កេតឃើញនៅតាមផ្លូវជាតិលេខ ៥និងនៅតាមផ្លូវកៅស៊ូមួយចំនួនក្នុងក្រុង ត្រូវបានទឹកភ្លៀងជន់លិចធ្វើឲ្យផ្លូវទាំងនោះ ក្លាយជាដូចអូរឬស្ទឹងទៅហើយ ដែលករណីនេះបណ្ដាលមកពីការកកស្ទះសំរាមនៅមាត់លូបង្ហូរទឹកទៅក្រោមដី។

ទាក់ទងនឹងបញ្ហានេះដែរតើពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានកោះអញ្ជើញលោកមេភូមិ លោកចៅសង្កាត់ និងលោកអភិបាលក្រុងកំពង់ ឆ្នាំង និងលោកអភិបាលគ្រប់ស្រុកមកប្រជុំនៅក្នុងសាលាខេត្ត ដាក់វិធានការខាងលើនេះផងដែរ។
ឯកឧត្តមអភិបាលខេត្តបានកំណត់ថា អាជ្ញាធរភូមិ សង្កាត់ និងក្រុងស្រុក ត្រូវតែម្ចាស់ការក្នុងការធ្វើអនាម័យនៅតាមដងផ្លូវសាធារណៈតាមផ្លូវកៅស៊ូក្នុងទីប្រជុំជន តាមមុខផ្ទះប្រជាពលរដ្ឋ និងពិសេសគឺតាមដងផ្លូវជាតិលេខ៥ នៅក្នុងក្រុងកំពង់ឆ្នាំង។ ដោយត្រូវណែនាំនិងអប់រំប្រជាពលរដ្ឋជាម្ចាស់ផ្ទះចូលរួមធ្វើអនាម័យនៅតាមមុខផ្ទះ មិនត្រូវ ឲ្យមានសំរាមហោះហើរនៅតាមចិញ្ចើមផ្លូវ ពិសេសគឺសំរាមនិងដីកក ស្ទះ នៅតាមមាត់លូបង្ហូរទឹកពិសេសនៅតាមផ្លូវជាតិលេខ៥នោះឡើយ។

បើមានដីនិងសំរាមកកស្ទះមាត់លូបង្ហូរទឹក ប្រាកដជាលិចផ្លូវ និងអ្នកដែលរងផលប៉ះពាល់ពិបាកធ្វើដំណើរ រឿងលិចលង់ផ្ទះសំបែងគឺខ្លួនយើង គ្រួសារយើងហ្នឹងហើយ ដែលមិននាំគ្នាថែទាំផ្លូវ។ ហើយអ្នកដែលទទួល ខុសត្រូវក្នុងការមើលថែទាំផ្លូវនេះគឺអាជ្ញាធរឃុំ សង្កាត់ ស្រុកដែលប្រជាពលរដ្ឋបោះឆ្នោត អោយកាន់អំណាចហ្នឹងហើយ។

ទាក់ទងនឹងការប្រឈមក្នុងបញ្ហាខាងលើនេះ សមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់បានលើកឡើងក្នុងអង្គ ប្រជុំថា សម្រាប់សង្កាត់របស់គាត់ប្រជាពលរដ្ឋមួយចំនួនធំស្រួលអប់រំណែនាំទេ តែរឿងលំបាកខ្លាំងជាង គេនោះគឺអស់លោកមន្ត្រីរាជការនិងក្រុមគ្រួសារគាត់មួយចំនួនតូចនោះតែម្ដង គឺត្រឹមថ្នាក់ចៅសង្កាត់គេមិនមើលមុខយើងទេហើយក៏មិនខ្ចីស្ដាប់យើងណែនាំដែរ។ ម្យ៉ាងទៀតរឿងប្រមូលសំរាមមិនអស់របស់ក្រុម ហ៊ុនដឹកសំរាមក៏ជារឿងធ្វើឲ្យសំរាមនៅមុខផ្ទះ ភ្លៀងខ្យល់ធ្លាក់តាម ផ្លូវកកស្ទះលូទឹកនោះដូចគ្នាដែរ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា ទាក់ទងនឹងបញ្ហាខាងលើនេះគ្មានអ្វីក្រៅពីអាជ្ញាធរយើង មន្ត្រីរាជការយើង និងប្រជាពលរដ្ឋយើងរួមគ្នាធ្វើការ ងារជាមួយគ្នា រួមគ្នាទទួលខុសត្រូវទាំងអស់គ្នា ទើបយើងធ្វើអ្វីៗទទួលបានជោគជ័យ៕
ដោយ ៖ ឈៀង ថារិទ្ធ







-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត