Connect with us

ព័ត៌មានជាតិ

ក្នុង​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ចំនួន​៣​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​អោយ​កាន់​តែមាន​ភាពស្រស់​បំព្រង និង​ដើម្បី​សម្រួល​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ផង ក្នុង​រយៈពេល​៥​ថ្ងៃ​ជាប់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ចំនួន ៣​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានធ្វើ​សកម្មភាព​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ ចំនួន ៣​ខ្សែ ដោយ​ចាប់ផ្តើម​អនុវត្ត កាលពី​ថ្ងៃទី​១៤ រហូតដល់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២១ នេះ ដោយ​ក្នុងនោះ​រួមមាន​៖ ១-​រុក្ខវិថី ក្រមួនស ចាប់ពី​មហាវិថី ព្រះ​នរោត្តម ដល់​មហាវិថី ព្រះមុនីវង្ស ។​

២-​ផ្លូវ​លេខ ១៥៤ ចាប់ពី​មហាវិថី ព្រះមុនីវង្ស ដល់​តិ​រិ​វិថី ព្រះ​ស៊ីសុវត្ថិ។

៣-​មហាវិថី នេ​រុ​ហ៍ ចាប់ពី​មហាវិថី សហ​ព័​ន្ឋ​រុ​ស្ស៊ី ដល់​មហាវិថី ព្រះ​មុនី​រ៉េត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម