ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា អញ្ជើញចូលរួមកម្មវិធីប្រកួត រ៉ូបូតមនុស្សយន្ត
ភ្នំពេញ ៖ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកួត រ៉ូបូតមនុស្សយន្ត ដែលរៀបចំឡើងដោយក្រុមការងារការប្រកួតរ៉ូបូតមនុស្សយន្ដ (Air and Tech Competitions) ស.ស.យ.ក. ខេត្តស្វាយរៀង។

ក្នុងកម្មវិធីប្រកួតរ៉ូបូតមនុស្សយន្តនេះ បានរៀបចំវគ្គតម្រង់ទិស និងបណ្ដុះបណ្ដាល ទៅដល់ក្រុមប្រកួតរ៉ូបូតមនុស្សយន្តទាំង១០ក្រុម មកពីវិទ្យាល័យ និងមហាវិទ្យាល័យ។

សម្រាប់ក្រុមទាំង១០ នោះ មានដូចជា៖ ក្រុម Robot Forward, ក្រុម Smart Techno, ក្រុម EMT, ក្រុម T.M.E, ក្រុម The-TerMinator, ក្រុម Young Cheetah (YC), ក្រុម Cyborge Tech Devision, ក្រុម Astro, ក្រុម 2Gether, និងក្រុម Young Dynamic។

គួររំឭកថា ការបោះជំហានជាលើកទី ៣ នៃកម្មវិធី Air & Tech Competitions នៅឆ្នាំ២០២១ ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ហើយបានបង្កើតការប្រកួតប្រជែងថ្មីមួយទៀតគឺ ការប្រកួតរ៉ូបូតមនុស្សយន្ដ (Humanoid) លើកទី១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៧ ដល់ ១៩ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត