Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ចំនួន​០៧​នាក់ បានស្នើ​សុំ​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​ជួយ​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ​

បានផុស

នៅ

នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ មាន​ពលករ​ខ្មែរ​ចំនួន​០៧​នាក់ (​ស្រី​០៤​នាក់​) និង​កូនក្មេង​០១​នាក់​) ដែល​បានធ្វើ​ដំណើរ​មកពី​បណ្តា​ខេត្ត​នានា នៅក្នុង​ទឹកដី​ប្រទេស​ថៃ បានមក​ស្នើសុំ​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល ជួយ​បញ្ជូន​ពួកគាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

លោក កុយ គួ​ង បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១៨ ខែតុលា នេះ​ថា បន្ទាប់ពី​សាកសួរ និង​ស្រង់​ឈ្មោះ​រួច ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំខេត្ត​សា​កែវ បាន​អន្តរាគមន៍ និង​ស្នើសុំ​ទៅ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ខេត្ត​សា​កែវ និង​អាជ្ញាធរ​កម្ពុជា​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ជូន​ពលករ​ខ្មែរ​ខាងលើ​ត្រឡប់​ទៅ​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត ហើយ​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ដើម្បី​ដំណើរការ​តាម​នីតិវិធី​សុខាភិបាល​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម