ព័ត៌មានជាតិ
អតីតយុទ្ធជនពិការដោយសារសង្គ្រាម១២គ្រួសារ ទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយក្រុមការងារបាន នាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មកឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ១២គ្រួសារ រស់នៅក្រុងស្ទឹងសែន រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ពិធីនេះ បានធ្វើនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្នុងទីតាំងផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគិតគូរជាខ្លាំងចំពោះសុខទុក្ខរបស់ ក្រុមគ្រួសារ អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ ដោយបានចាត់ទុកអតីតយុទ្ធជន ជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ បើគ្មានអតីតយុទ្ធជនដែលជាអ្នកពុះពារ ប្តូរជីវិតដើម្បីជាតិមាតុភូមិ រំដោះយកសុខសន្តិភាពជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលទេ យើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ និងបានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ពិសេសក្នុងស្ថានភាពដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាល មេរោគកូវីដ-១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូន អតីតយុទ្ធជនរៀនរស់នៅតាមគន្លងថ្មីនៃបរិបទកូវីដ-១៩ និងត្រូវដាំដំណាំ បន្លែបង្ការ ចិញ្ចឹមសត្វគោ ក្របី មាន់ទា ដើម្បីដោះស្រាយជីវភាពគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលរដ្ឋាភិបាលប្រគល់ជូន ក្នុងឱកាសនេះ បានឧបត្ថម្ភក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ។
អតីតយុទ្ធជនពិការទាំង១២គ្រួសារ គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដោយស្មោះអស់ពីចិត្ត និងប្តេជ្ញាគាំទ្រឲ្យសម្តេចបន្តដឹកនាំនាវាសន្តិភាពជារៀងរហូតទៅ ថែមទាំងបានអគុណឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែជួយដោះស្រាយរាល់ការលំបាកខ្វះខាត របស់ពួកគាត់បាន ទាន់ពេលវេលា និងសូមជូនពរឲ្យមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕
ដោយ ៖ ប៊ុន រដ្ឋា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន