ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ចបានចុះហត្ថលេខាជាមួយវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិនរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន(UPDIS)បានរួមគ្នាចុះហត្ថលេខាលើកិច្ចសន្យាសេវាកម្ម រៀបចំផែនការមេដើម្បីអភិវឌ្ឍន៍និងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការចុះហត្ថលេខានេះពិតជាមានភាពចាំបាច់ចូលរួមដល់យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចមួយថ្មីដើម្បីឆ្លើយតប សេចក្តីត្រូវការរបស់កម្ពុជានៅក្នុងបរិការណ៍នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុកនិងសភាពការណ៍ប្រែប្រួលសេដ្ឋកិច្ចតំបន់និងពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។
លោក ស៊ីម៉ា ស៊ាវ (Mr. Sima Xiao) ប្រធានវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន (UPDIS) បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍ ប្រទេសនីមួយៗក្នុងតំបន់ដោយលោកមានជំនឿចិត្តចំពោះសេដ្ឋកិច្ចក៏ដូចជាទីផ្សារនៅអាស៊ីអាគ្នេយ៍ដែលមានប្រទេសកម្ពុជា។
លោក ស៊ីម៉ា ស៊ាវ សង្ឃឹមថា ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងការចូលរួមរបស់ភាគីនីមួយៗខេត្តព្រះសីហនុនិងអាចបញ្ចប់នូវបេសកកម្មគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិជាមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្ម និង ឡូជីស្ទីកនៅអាស៊ីអាគ្នេយ៍ក៏ដូចជា តំបន់ទេសចរណ៍ឆ្នេរសមុទ្ទពិភពលោកចូលរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញដល់ដំណើរការធ្វើឱ្យប្រទេសកម្ពុជាសម្រេចនូវគោលដៅអភិវឌ្ឍន៍ជាតិ។
គួររំលឹកជូនថារាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងកាលពីថ្ងៃទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មធិការនេះមានអក្សរកាត់ «គ.ប.ដ»ដឹកនាំដោយលោកឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អមដោយអនុប្រធាន២រូប និងមានសមាសភាពសរុប ២៥រូប។
គ.ប.ដ. មានតួនាទីនិងភារកិច្ចដូចតទៅ ដឹកនាំនិងសម្របសម្រួលអន្តរក្រសួងស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ផ្តល់ការណែនាំជាយុទ្ធសាស្ត្រនិងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោល នយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីជូនក្រុមប្រឹក្សារៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ។
ខេត្តព្រះសីហនុជាខេត្តមាត់សមុទ្រដែលបានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់មួយសម្រាប់ប្រទេសកម្ពុជាក្រៅពីរាជធានីភ្នំពេញនិងខេត្តសៀមរាប។ ក្រៅពីកន្លែងទេសចរណ៍និង ច្រកចេញចូលទំនិញដោយមានកំពង់ផែអន្តរជាតិធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន។ រយៈពេល៤ឆ្នាំចុងក្រោមនេះ គិត ចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុមានសំណង់បានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប ១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និង ទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕
ដោយ ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤