ព័ត៌មានជាតិ
កម្ពុជាទទួលដែករ៉ៃ និង កំណល់បេតុងផ្លូវរថភ្លើង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃជាង៤ ម៉ឺនតោន
ពិធីប្រគល់-ទទួលដែកកំណល់បេតុងនិងគ្រឿងបរិក្ខារ(ក្រចាប់)ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃមកកាន់រាជរដ្ឋាភិបាលកម្ពុជា(ជុំទី១) បានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះនៅលើស្ពានផ្លូវរថភ្លើងចំណុចតភ្ជាប់រវាងប្រទេសកម្ពុជានិងប្រទេសថៃស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឈម នឹងផ្សាររុងក្លឿ ឃុំប៉ាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

លោក លី បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានអញ្ជើញក្នុងពិធីប្រគល់ទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃបានឱ្យដឹងថា តាមរយៈនៃ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃនាពេលមកភាគីថៃបានប្រកាសផ្ដល់ជំនួយដល់កម្ពុជានូវដែកកំណល់បេតុង និង គ្រឿងបរិក្ខារ (ក្រចាប់)ភ្ជាប់នឹង កំណល់ដែលសរុបទាំងអស់ចំនួនជាង ៤០,០០០ (បួនម៉ឺនតោន) នឹងត្រូវដឹកតាមទូររថភ្លើងចំនួន៨០ទូរដឹកចេញពីខេត្តប៉ាតាយ៉ាប្រទេសថៃ មកដល់មាត់ច្រកព្រំដែនកម្ពុជា ជាបន្ទុករបស់ភាគីថៃ។ ចំណែកភាគីកម្ពុជាទទួលបន្ទុកដឹកពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៅកាន់ចំនួន៧គោលដៅមាន ស្រុកមង្គលបុរីភ្នំធិបតី រហូតដល់ខេត្តពោធិ៍សាត់ ដែលគិតជាផ្លូវដែកមានប្រវែង ១៧០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ដែកកំណល់បេតុងនិងគ្រឿងបរិក្ខារ(ក្រចាប់)ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃចំពោះរាជរដ្ឋាភិបាលកម្ពុជាមាន ដៃនិងកំណល់បេតុង ក្រចាប់ និងគ្រឿងបរិក្ខារដែករ៉ៃមានចំនួន ១៩,០០០ តោន, កំណល់បេតុងមានចំនួន ១៣៥,០០០ដុំ, ចំណែកដៃក្រចាប់ជាង២ម៉ឺនតោនសរុបទាំងអស់ជាង ៤,០០០០តោន៕
ដោយ ៖ ណា រី





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ