Connect with us

ព័ត៌មានជាតិ

ពលរដ្ឋគ្រោះថ្នាក់រាល់ថ្ងៃ ដោយសារស្ពានលំផាត់ខូច មិនទាន់មានការជួសជុល

បានផុស

នៅ

ក្បាលស្ពានលំផាត់ ស្រុកកំរៀង ខេត្តបាត់ដំបង ដែលរងការខូចខាតធ្ងន់ដោយសារទឹកជំនន់ បានបង្កឱ្យអ្នកបើកបរជួបគ្រោះថ្នាក់ជិះធ្លាក់ស្ពានស្ទើររាល់ថ្ងៃ ដោយនៅមិនទាន់បានជួសជុលនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានបានលើកឡើងថា មួយរយៈនេះមានអ្នកបើកបរគ្រោះថ្នាក់ស្ទើររាល់ថ្ងៃ ដោយសារផ្លូវនៅសល់តូចពេកសម្រាប់ការធ្វើចរាចរណ៍របស់ពួកគាត់ ហើយមិនទាន់មានការជួសជុល។ ដូចនេះទើបប្រជាពលរដ្ឋនៅទីនោះសំណូមពរដល់អាជ្ញារធរ ធ្វើយ៉ាងណាជួយពន្លឿនការជួសជុល ដើម្បីឱ្យពួកគាត់បានដឹកកសិផលទៅកាន់ទីផ្សារ។

កាលថ្ងៃទី១៣ ខែតុលា កន្លងទៅនេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពផ្លូវដែលបាក់ខ្ទេចខ្ទីក្រោយពេលទឹកស្រុក ដើម្បីរកវិធីជួសជុលឡើងវិញ ហើយក៏អាចឱ្យអាជ្ញាធរឃុំធ្វើការរៃអង្គាសពីប្រជាពលរដ្ឋដែរ ដោយសារតែផ្លូវ និងស្ពាននេះ មិនទាន់មានអង្គការ ឬក្រុមហ៊ុនណា ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ជួយនៅឡើងទេ ព្រោះវាជាផ្លូវមូលនិធិឃុំ។

គួររំលឹកថា នៅដើមខែតុលានេះ ក្បាលស្ពានលំផាត់ម្ខាង ត្រូវបានទឹកជំនន់ហូរច្រោះដាច់ផ្លូវរួមតូច បង្កឱ្យមានការស្ទះចរាចរណ៍មិនអាចឆ្លងកាត់បាន។ ស្ពាននេះឆ្លងកាត់អូរដារ បែកចេញពីផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូ ដែលតម្រូវឱ្យអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន រង់ចាំទឹកស្រកវិញ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម