ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បង្ហាញស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋបានដើរលេងជាច្រើនកន្លែង យើងសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ គឺពុំមានការកើនឡើងនោះទេ ផ្ទុយទៅវិញចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មានិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះ ជាការសាកល្បងដ៏ធំ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។
សម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះបីចំនួនឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ប៉ុន្តែហានិភ័យនៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយកូវីដ គឺជាដំណើរដែលចៀសមិនបាន ព្រោះយើងមិនដឹងថា កូវីដត្រូវចប់នៅពេលណា។ ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមនដល់ពេលនេះប្រជាជនជាង ១៣លាន៦សែននាក់ ត្រូវបានចាក់ ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតជាង ៨៥% នៃប្រជាជនសរុប ដែលធ្វើឱ្យអ្នកឱ្យអ្នកឆ្លងមួយចំនួនមិនរងភាពធ្ងន់ធ្ងរទេ អ្នកដែលទទួលមរណភាពដោយសារកូវីដភាគច្រើនជាអ្នកមានជំងឺធ្ងន់កាលពីពេលមុន ហើយពួកគាត់មកដល់មន្ទីរពេទ្យគឺមានបញ្ហាធ្ងន់ធ្ងរ។
សូមរង់ចាំ ព័ត៌មានប្រសាសន៍សម្ដេចតេជោជាបន្ត ដែល”កម្ពុជាថ្មី” នឹងធ្វើការផ្សាយជូនបន្ថែមទៀត។
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?