ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ថ្មី បើកយុទ្ធនាការបំពាក់អំពូលបំភ្លឺគ្រប់ផ្លូវ
បន្ទាប់ពីឡើងកាន់តំណែង មិនទាន់បាន៥ថ្ងៃពេញផង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់។


ជាក់ស្តែង ក្រុមការងារសហការដោយមន្ទីររ៉ែ និងថាមពល និងក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី កំពុងរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED ដើម្បីងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។ នេះបើតាមការឲ្យដឹងរបស់លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។
បើតាមលោកអភិបាលរងខេត្ត ជំហានដំបូងលោកជាវ តាយ គិតថាអំពូលប្រហែលជា៥០០អំពូល អាចនឹងតម្លើងគ្រប់គ្រាន់នៅតាមផ្លូវនានា តែប្រសិនបើមិនគ្រប់ទេនោះ លោកនឹងបន្ថែមឱ្យគ្រប់ចំនួនតាមតម្រូវការ ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់មានភាពទាក់ទាញ និងស្រស់បំព្រង។ ដោយឡែកជុំវិញបញ្ហាផ្លូវ ក្នុងទីប្រជុំក្រុងពោធិ៍សាត់ បន្ទាប់ពីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់នោះរួចរាល់ នៅដើមរដូវប្រាំងខាងមុខ នឹងចាប់ផ្តើមក្រាលកៅស៊ូDBST និងចាក់ប៉េតុងនៅជុំវិញតំបន់ផ្សារថ្មីផងដែរ។
ការសម្រេចរៀបចំបំពាក់អំពូលភ្លើងខាងលើនេះ ធ្វើឡើងក្រោយពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាផ្លូវនានា ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ