ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជឿជាក់លើសមត្ថភាព មន្ទីរពេទ្យព្យាបាលជំងឺកូវីដនៅតាមបណ្ដាខេត្ត
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់លើសមត្ថភាព របស់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្ដាខេត្ត ដោយពុំគួរបញ្ជូនអ្នកជំងឺមកព្យាបាល នៅរាជធានីភ្នំពេញទៀតនោះទេ។
តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៩ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅនេះ គឺមានការបញ្ជូនអ្នកជំងឺកូវីដ-១៩ យ៉ាងច្រើនមកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងពេលដែលរាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពព្យាបាលនៅតាមបណ្ដាខេត្ត និងនៅតាមភូមិភាគ ដែលអាចឆ្លើយតបបានទៅនឹងការព្យាបាលអ្នកជំងឺ នៅតាមបណ្ដាខេត្តនោះហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការពង្រឹងសមត្ថភាព មន្ត្រីជំនាញព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្ដាខេត្តនេះ ក៏បានធ្វើឡើងជាច្រើនខែមកហើយ និងបានឆ្លើយតបទៅលើការដោះស្រាយបញ្ហា នៅតាមបណ្ដាខេត្តទាំងហើយដែរ។ ក៏ប៉ុន្តែជាទម្លាប់របស់ប្រជាពលរដ្ឋយើង គឺមិនទាន់ទុកចិត្តទាំងស្រុង នៅមើលមន្ទីរពេទ្យខេត្តនោះទេ ទើបបានពួកគាត់បានបញ្ជូនក្រុមគ្រួសារ ដែលបានកើតជំងឺកូវីដ-១៩ មកព្យាបាលនៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការបញ្ជូនអ្នកជំងឺកូវីដ មកកាន់ទីក្រុងភ្នំពេញ គឺមិនមែនជាវិធីដ៏ល្អសម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺ ដែលជាសាច់ឈាម សាច់ញាតិរបស់យើងនោះទេ តាមការប្រជុំរបស់ព្រះករុណាខ្ញុំ បានធ្វើជាមួយនឹងបណ្ដាខេត្ត ក៏ដូចជាថ្នាក់ដឹកនាំពីម្សិលមិញនេះ បានរកឃើញនូវចំណុចនេះ ខេត្ត មន្ទីរសុខាភិបាល របស់ខេត្ត ឬក៏ថ្នាក់ខេត្ត មិនបានចាត់បញ្ជូនអ្នកជំងឺទាំងនេះ មកកាន់ខេត្តទេ ក៏ប៉ុន្តែក្រុមគ្រួសារទេ ដែលជាអ្នកបញ្ជូនអ្នកជំងឺ មកកាន់ទីក្រុងភ្នំពេញ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា យើងអាចយល់បានថា រាជធានីភ្នំពេញ ពិតជាមានសមត្ថភាព លើសពីបណ្ដាខេត្តនានា តែសម្រាប់ករណីជំងឺកូវីដ-១៩ យើងបានពង្រឹងអស់រយៈពេលជាង ១ឆ្នាំរួចមកហើយ នូវសមត្ថភាពពិនិត្យព្យាបាលនៅតាមបណ្ដាខេត្ត ហើយក៏មានការចូលរួមពីសំណាក់គ្រូពេទ្យថ្នាក់កណ្ដាលផងដែរ។ ដូច្នេះ ប្រសិនបើមានការចាត់បញ្ជូនពីតាមបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ នឹងនាំឲ្យមានគ្រោះថ្នាក់ទៅវិញទេ ដោយសម្ដេចតេជោ បានស្នើឲ្យមានការយកចិត្តទុកដាក់អំពីបញ្ហានេះ។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា យោងតាមការស្រាវជ្រាវវិទ្យាសាស្រ្ដ របស់គ្រូពេទ្យ បានបង្ហាញឲ្យឃើញថា ប្រសិនបើអ្នកជំងឺធ្វើដំណើរផ្លូវឆ្ងាយ តាមរថយន្តហើយបើកម៉ាស៊ីនត្រជាក់ទៀតនោះ នឹងធ្វើឲ្យអ្នកជំងឺជួបបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ ហើយពិបាកស្រោចស្រង់ថែមទៀត។ ចំណុចទាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិ ទុកចិត្តទៅលើមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត ដែលរាជរដ្ឋាភិបាលបានខិតខំកសាង និងពង្រឹងសមត្ថភាពព្យាបាល នាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន ការអនុវត្តតាមវិធីដូច្នេះ គឺដើម្បីចៀសវាងការកកកុញនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ តែនេះជាបញ្ហាបន្ទាប់បន្សំនោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នោះ គឺការការពារអាយុជីវិតរបស់អ្នកជំងឺទៅវិញទេ ដែលអាចកើតឡើងដោយសារតែការចាត់បញ្ជូន ដោយមិនមានការទទួលខុសត្រូវច្បាស់លាស់ ហើយធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់អ្នកជំងឺនោះវិញ តាមរយៈការបញ្ជូនមករាជធានីភ្នំពេញដោយគ្មានការចាំបាច់ ខណៈដែលមន្ទីរពេទ្យនៅតាមបណ្ដាខេត្ត មានសមត្ថភាពនៅក្នុងការព្យាបាល៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់