Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ យើងត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះការបិទក៏នៅតែមានការឆ្លង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ក្នុងនោះសម្ដេចបានអំពាវនាវ ប្រជាពលរដ្ឋត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ព្រោះ ការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លង ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងស្ថានភាពកម្ពុជា​​អាចឈានទៅបើកប្រទេសឡើងវិញ នៅក្នុងពេលវិស័យ​​​​កសិកម្ម និងឧស្សាហកម្មបានដំណើរការបានល្អ ​នោះ​​វិស័យសេវាក៏អាចបើកឡើង ដូចកាលយើងបានបើកសាកល្បងក្នុងពេលបុណ្យភ្ជុំបិណ្ឌ​។​​

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូចកាលពីថ្ងៃសៅរ៍អាទិត្យកន្លងទៅនេះ មានប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់បានដើរលេង យើងចាប់ផ្ដើមបើកផ្នែកសេវាបន្តទៀត ដើម្បីឈានបើកប្រទេសឡើងវិញគ្រប់វិស័យ ទន្ទឹមពេលសាលារៀនក៏​​ចាំបាច់បើកឡើងវិញដើម្បីកូនចៅរបស់យើងបានរៀន ​នេះជាវិធីដ៏ល្អដែលយើងត្រូវរៀន​​​រស់នៅជាមួយកូវីដ-១៩។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ការបិទក៏នៅតែមានការឆ្លង ការបើកក៏នៅតែមានការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែដោយសារយើងបានចាក់វ៉ាក់សាំងចំនួន២ដូស និងបន្តចាក់ដូសទី៣ ដែលយើង​​កំពុងមានជាង១០លានដូសនៅក្នុងឃ្លាំង ដើម្បីបម្រើចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់ចាក់ដូសទី៣បន្តទៀត។ ​​​

សម្ដេចសង្ឃឹមថា ​​​​វិធានការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំង ទាំងការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅផ្ទះក្ដី​ នឹងប្រព្រឹត្តទៅបានយ៉ាងល្អ ដើម្បីយើងរៀនរស់នៅជាមួយកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម