ព័ត៌មានជាតិ
ផ្សារណាត់ទំនើបខ្នាតតូចដំបូងគេ ក្នុងក្រុងដូនកែវ គ្រោងនឹងឲ្យអាជីវករចូលលក់ដូរឆាប់ៗនេះ
ផ្សារណាត់ថ្មី នឹងលេចរូបរាងដោយក្លាយទៅជាផ្សារទំនើបខ្នាតតូចមុនដំបូងគេ នៅក្នុងខេត្តតាកែវ ឋិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈដែលការសាងសង់ផ្សារថ្មីដោយអ្នកវិនិយោគថ្មីឈានដល់ការចាក់ប្លង់សេ សន្លឹកទី១ សម្រេចការសាងសង់បានជាង៤០%ហើយ ដោយគ្រោងនិងបញ្ចប់ការសាងសង់ និងឲ្យបងប្អូនអាជីវករចូលលក់តាមផែនការកំណត់នៅខែមេសា ឆ្នាំ២០២២ អំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ថ្លែងក្នុងការចុះត្រួតពិនិត្យការចាក់ប្លង់សេសន្លឹកទី១ ជាមួយនិងមន្ត្រីជំនាញកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា គម្រោងវិនិយោគផ្សារណាត់នេះ កំពុងតែប្រព្រឹត្តទៅតាមផែនការបើទោះបីជាកំពុងតែជួបនូវស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្ដី ដោយអាជ្ញាធរក្រុងបានបង្កើតក្រុមការងារតាមដាន និងចុះត្រួតពិនិត្យជាប្រចាំមិនឲ្យមានការធ្វេសប្រហែសក្នុងការសាងសង់នោះទេ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ស្របតាមបច្ចេកទេសស្តង់ដា និងសំណង់ប្រើប្រាស់បានយូរអង្វែងជាពិសេសប្រព័ន្ធការពារសុវត្ថិភាពនៅក្នុងផ្សារផ្ទាល់តែម្ដង។


លោកអភិបាលក្រុងដូនកែវ បន្តថា នេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងទឹកដីក្រុងដូនកែវ ដែលកើតចេញពីផ្លែផ្កានៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យបណ្តាខេត្ត ក្រុងមួយចំនួនបាននិងកំពុងមានការប្រកួតប្រជែងគ្នាក្នុងការអភិវឌ្ឍន៍ខេត្តរៀងៗខ្លួន ជាពិសេស គឺការប្រកួតយកផ្ការំដួល៣ទង ទីក្រុងស្អាតនេះតែម្តង។ លោកបន្ថែមថា នេះក៏ជាការខិតខំប្រឹងប្រែងមួយដែររបស់អាជ្ញាធរដែលរកបានដៃគូវិនិយោគល្អៗមកធ្វើការវិនិយោគ និងអភិវឌ្ឍទីកន្លែងជាច្រើន ដែលកំពុងមានការខ្វះខាតក្នុងការរៀបចំកែលំអសោភ័ណភាព ការលក់ដូរស្អាត ដូចជាផ្សារជាដើម ហើយក្នុងពេលនេះ យើងទទួលបានផ្សារណាត់មួយកន្លែង ហើយក្លាយជាផ្សារទំនើបខ្នាតតូចមុនដំបូងគេ ក្នុងទឹកដីវ័យចំណាស់មួយនេះទៀតផង។


អ្នក ស្រី ហេង និងអ្នកស្រី ទឹម សុភា ដែលជាអាជីវករផ្សារណាត់បានសំដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលមានអ្នកវិនិយោគ បានធ្វើការវិនិយោគសាងសង់ផ្សារថ្មីជូនដល់បងប្អូនអាជីវករ ពីមុនមកផ្សារណាត់នេះជាផ្សារមួយចាស់មានសភាពទ្រុឌទ្រោម ដាក់ឆត្របាំងនៅពេលមានភ្លៀងធ្លាក់មកពិបាក ក្នុងការលក់ដូរណាស់ និងមួយវិញទៀតតូបផ្សាររបស់អាជីវករនៅមិនទាន់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់បានត្រឹមត្រូវនៅឡើយទេ តែឥឡូវនេះអ្នកវិនិយោគផ្សារណាត់ថ្មីនេះ បានធ្វើការរៀបចំវាស់វែងប្លង់តូបជូនអាជីវករទៅតាមទំហំ ដែលបងប្អូនអាជីវករមាន និងថែមទាំងចេញនៅលិខិតបញ្ជាក់សំគាល់សិទ្ធិបានពេញលេញថែមទៀត។
ក្រុមអាជីវករបញ្ជាក់ថា លោកស្រី ប្រាក់ ចាន់រដ្ឋា ដែលជាអ្នកវិនិយោគផ្សារណាត់ គឺជាមនុស្សមានគុណធម៌ សីលធម៌វិជ្ជាជីវៈ និងគំនិតអភិវឌ្ឍ ហើយចំពោះផ្សារណាត់នេះវិញ គាត់បានបំពេញកាតព្វកិច្ចបានកាន់តែល្អ មិនធ្វើឲ្យបងប្អូនអាជីវករក៏ដូចជាអ្នកពាក់ព័ន្ធនានាមានការលំបាក និងបាត់ទំនុកចិត្តឡើយ ដោយក្នុងអំឡុងពេលសាងសង់ផ្សារណាត់ថ្មីនេះ គឺលោកស្រីបាន រៀបចំ និងជួលទីតាំងថ្មីសម្រាប់បងប្អូនអាជីវកលក់ដូរជាបណ្តោះអាសន្នបានសមរម្យបំផុត និងថែមទាំងរ៉ាប់រងចេញថ្លៃទឹក ថ្លៃភ្លើង ជូនអាជីវករប្រើប្រាស់ដោយមិនគិតថវិកាឡើយ ក្នុងរយៈពេលនៃការសាងសង់ផ្សារ១ឆ្នាំកន្លះនេះ។

សូមបញ្ជាក់ថា ផ្សារណាត់ថ្មីដែលកំពុងសាងសងនេះ គឺមានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ កម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប ហើយត្រូវចំណាយពេលសាងសង់ជាងមួយឆ្នាំ ដោយចាប់ផ្តើមបុកគ្រឹះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ចុងឆ្នាំ២០២២ខាងមុខនេះ៕
អត្ថបទ៖ វីរៈ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង