Connect with us

ព័ត៌មានជាតិ

សិប្បករច្នៃប្រឌិត«ជាលសម្បុកមាន់»ធ្វើពីឫស្សី មានការចាប់អារម្មណ៍ច្រើនពីអ្នកទិញ

បានផុស

នៅ

ក្រៅពី​សិប្បកម្ម​ផលិត​ឈ្នាង អង្រុត ទ្រូ ធ្វើពី​ដើម​ឫស្សី​ខ្មែរ​យើង​ពី​ដើម​ចេះ​ច្នៃប្រឌិត​ដោយ​យក​វត្ថុធាតុដើម​ពី​ដើម​ឫស្សី​ភាគច្រើន​បានល្អ​ឥតខ្ចោះ​ ដែល​ធ្វើឱ្យ​សិប្បករ​ខ្មែរ​យើង​ដែល​ត្បាញ​ពី​ឫស្សី​មានការ​គាំទ្រ​ច្រើន​ដូចជា​ថ្មីៗ​នេះ កសិករ​យើង​បាន​បង្កើត​ស្នាដៃ​ត្បាញ​ជាល​សម្បុកមាន់​សម្រាប់​ដា​ក់​សត្វ​គ្រប់​ប្រភេទ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិប្បករ​ដែល​រកឃើញ​ការ​ត្បាញ​ជាល​សម្បុកមាន់​ពី​វត្ថុធាតុដើម​ឫស្សី​នេះ​ឈ្មោះ ថា ធារ៉ា រស់នៅ​ភូមិ​ព្រៃ​ចាស់ ក្នុង​ខេត្តសៀមរាប បានឱ្យដឹងថា ​បាន​បង្កើត​ស្នាដៃ​ត្បាញ​ជាល​នេះ​ទើបតែ​បាន​មិន​ដល់​២​ខែ​ផង​នោះទេ​។​

ក្នុងនោះ​សហគមន៍​ភូមិ​ព្រៃ​ចាស់ ​ភាគច្រើន​លើសលប់​ច្រើនតែ​ត្បាញ​ឈ្នាង និង​អង្រុត ផលិត​ចេញទៅ​ក្រៅ​ខេត្ត​ប៉ុណ្ណោះ ​ក៏ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ​បងស្រី ធារ៉ា បាន​ផ្តួចផ្តើម​បង្កើតឡើង​ស្នាដៃ​ត្បាញ​ជា​ប្រភេទ​ជាល​សម្បុកមាន់​ធ្វើឱ្យ​អ្នកប្រើប្រាស់​ភ្ញាក់ផ្អើល​ក​ម្ម៉ង់​ទិញ​ច្រើន​។

បងស្រី ធារ៉ា បន្តថា​ ជាល​សម្បុកមាន់​នេះ​ លក់​ចេញ​មួយ​ថ្លៃ​២៣០០០​រៀល​ ទៅ​៣០០០០​រៀល​អាស្រ័យ​ទៅនឹង​អតិថិជន​ដែល​ជាវ​តិច​ឬ​ច្រើន​អាច​ចុះថ្លៃ​ទៅតាម​បរិមាណ​ដែល​ទិញ​ ទោះបីជា​តម្លៃ​លក់​ចេញ​ជាល​នេះ​ដែល​អតិថិជន​ខ្លះ​ថា​ ថ្លៃ​ក៏ពិតមែន​ តែ​ក៏មាន​អតិថិជន​ខ្លះទៀត​លាន់មាត់​សរសើរ​ថា មិន​ថ្លៃ​ទេ ​ដោយ​សារ​តែ​វត្ថុ​ជាល​នេះ​ជា​ស្នាដៃ​ត្បាញ​ដោយ​ដៃ​។​

គូសបញ្ជាក់ថា ជាល​សម្បុកមាន់​ដែល​ផលិត​ថ្មី​នេះ​ អាចដាក់​ប្រើប្រាស់​ធ្វើជា​សម្បុកមាន់​ដាក់​កូន​ឆ្កែកូន​ទន្សាយ​ដោយ​ក្នុង​មួយថ្ងៃ​សមាជិក​ក្នុង​សហគមន៍​ភូមិ​ព្រៃ​ចាស់ ​អាច​ត្បាញ​ជាល​បាន​តែមួយ​ប៉ុណ្ណោះ​ ហើយ​ចំពោះ​វត្ថុធាតុដើម​ពី​ដើម​ឫស្សី គឺ​ត្រូវការ​ជ្រើសរើស​ដើម​ណា​ដែល​ត្រង់​ទើប​អាច​ផលិត​បានល្អ​ប្រសើរ​។ បច្ចុប្បន្ន​អតិថិជន​ដែល​ក​ម្ម៉​ង់​ទិញ ​ច្រើន​មកពី​ខេត្តកំពង់ចាម កំពង់ឆ្នាំង ភ្នំពេញ​ និង​មាន​រហូតដល់​ខេត្ត​ស្ទឹងត្រែង​ក៏មានដែរ​៕

អត្ថបទ៖ កញ្ញា វ៉ាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម